(អាមេរិក)៖ រូបភាពថ្មីចេញពីផ្កាយរណបបង្ហាញពីមូលដ្ឋានយោធាកូរ៉េខាងជើង ដែលអះអាងថា រដ្ឋដ៏ឯកាមួយនេះ កំពុងធ្វើការជួសជុលត្រៀមគ្រាប់មីស៊ីលចេញពី កងនាវាជើងទឹករបស់ខ្លួន ខណៈដែលភាពតានតឹងកើនឡើងក្នុងជម្លោះនុយក្លេអ៊ែរ រវាងមេដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។
រូបភាពនេះបង្ហាញពីសកម្មភាពនៅទីតាំងបាញ់សាកល្បង ដែលដូចគ្នាទៅនឹងរូបភាពកាលពីខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ ដោយកាលនោះ កូរ៉េខាងជើងកំពុង ត្រៀមរៀបចំសម្រាប់ការបាញ់សាកល្បងគ្រាប់មីស៊ីល Pukguksong-1 ចេញពីនាវាមុជទឹករបស់ខ្លួន។
រូបភាពត្រូវបានផ្សព្វផ្សាយ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានប្រទេសកូរ៉េខាងជើងថា យោធាអាមេរិកកំពុងត្រៀមជាស្រេចស្របពេល ដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាង បានចោទប្រកាន់មេដឹកនាំសហរដ្ឋអាមេរិកថា ព្យាយាមរុញទម្លាក់ឧបទ្វីបកូរ៉េទៅក្នុងសង្គ្រាមនុយក្លេអ៊ែរ។
ទាក់ទិននឹងបញ្ហានេះ មន្ទីរបញ្ជកោណ បានលើកឡើងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងនៅតែបន្តដំណើរការទៅតាមគម្រោងរបស់ខ្លួនដោយការធ្វើសមយុទ្ធ យោធារួមគ្នាក្នុងរយៈពេល១០ថ្ងៃ ដែលសកម្មភាពនេះច្បាស់ជាបញ្ឆេះកំហឹងរបស់កូរ៉េខាងជើងកាន់តែខ្លាំង៕