(ហុងកុង)៖ ក្រុមអាជ្ញាធរសុវត្ថិភាពចំណីអាហារ នៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានសម្រេចបង្កើនការត្រួតពិនិត្យលើស៊ុតនៅកម្រិត នៃការនាំចូល និងពង្រីកវិធានការចំពោះស៊ុត ដែលនាំចូលមកពីបណ្តាប្រទេសទាំងអស់ ដែលជាសមាជិកសហភាពអឺរ៉ុប, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៤ ខែសីហានេះ។
ចាប់តាំងពីស៊ុតចំនួន២គ្រាប់ ដែលនាំចូលមកពីប្រទេសហូឡង់ ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុគីមី Fipronil (ថ្នាំសម្លាប់សត្វល្អិត) ហួសកំរិត កាលពីដើមខែនេះមជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ នៃ HKSAR និងមន្ទីរអនាម័យបរិស្ថានបានបង្កើនការត្រួតពិនិត្យស៊ុត ដែលនាំចូលមកពីហូឡង់, ប៊ែលហ្ស៊ិក, អាល្លឺម៉ង់ និងបារាំង សម្រាប់ការធ្វើតេស្តនៅកម្រិតនាំចូល។
ក្រុមអាជ្ញាធរហុងកុង ក៏បានបង្កើនការឃ្លាំមើលក្នុងទីផ្សារក្នុងស្រុក ទៅលើស៊ុត ដែលនាំចូលពីបណ្តាប្រទេសនៅតំបន់អឺរ៉ុបផងដែរ។
ស្របពេលដែល មានករណីនេះកើតឡើង ចំពោះស៊ុតដែលនាំចូលមកពីហូឡង់ ក្រុមអ្នកនាំចូលបានប្រមូលយកស៊ុតជាច្រើនគ្រាប់ ត្រឡប់ទៅវិញ ស្របទៅតាមការណែនាំរបស់មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ៕