(ភ្នំពេញ)៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលអ្នកនាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ដទំនើបម៉ាក Jaguar និង Land Rover នឹងប្រកាសជាផ្លូវការនៃការមកដល់ របស់រថយន្ដទំនើបម៉ាក Land Rover ម៉ូដែល ALL NEW DISCOVERY សេរ៊ីឆ្នាំ២០១៧ ទៅកាន់ទីផ្សារកម្ពុជា។

ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន នឹងបើកសម្ពោធជាផ្លូវការនៃវត្តមានរបស់រថយន្ដប្រភេទ SUV ទំនើបដាច់គេ ម៉ាក Land Rover All-NEW DISCOVERY 2017 ជំនាន់ទី៥ មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ខាងមុខ ដែលស្ថិតនៅអគារតាំងលក់រថយន្ដ Jaguar Land Rover តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី។

រថយន្ដ ALL-NEW DISCOVERY 2017 គឺជាជំនាន់ទី៥ នៃត្រកូល DISCOVERY របស់ Land Rover ដែលវាបានធ្វើការផ្លាស់ប្ដូរទាំងស្រុងនៅរូបរាងរបស់ខ្លូន ឲ្យកាន់តែមានភាពទាក់ទាញ និងបន្ថែមបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត រឹតតែធ្វើឲ្យរថយន្ដមួយនេះ កាន់តែទំនើបដាច់គេ ក្នុងចំណោមរថយន្ដ SUV ផ្សេងៗទៀត។

សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទងមកលេខ ០២៣ ៨៨៨ ៨៨១ សម្រាប់អ្នកដែលចង់មកទស្សនារថយន្តផ្ទាល់ ឬរងចាំទស្សនាការផ្សាយផ្ទាល់ពីពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ម៉ោង ៦:០០ល្ងាច តាមរយៈហ្វេសប៊ុកផេក RMA Cambodia និង Land Rover Cambodia។

សូមអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover ដើម្បីធ្វើការបើកបរសាកល្បងនិងជាវរថយន្តដ៏ប្រណិតមួយណាដែលលោកអ្នកពេញចិត្តឥលូវនេះ។

ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
គេហទំព័រ ផ្លូវការ៖ www.landrovercambodia.com
ទំព័រ Facebook ផ្លូវការ៖ Land Rover Cambodia
ទំព័រ Instagram ផ្លូវការ៖ @LandRoverCambo