Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិត​ RUPP ជាង៣ពាន់នាក់ នៅកោះពេជ្រ

14-08-2017 06:52

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

លោក ជេត ជាលី សាកលវិទ្យាធិការ RUPP បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា និស្សិត RUPP ដែលទទួលសញ្ញាបត្រ ដែលប្រគល់ដោយ សម្តេចតេជោ ហ៊ុន សែន លើកនេះ គឺជានិស្សិតបញ្ចប់ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ នៅឆ្នាំសិក្សា២០១៥-២០១៦ គ្រប់ជំនាញទាំងអស់សរុប ៣៣០២នាក់។ ក្នុងនោះក៏មាន និស្សិតពិការភាពចំនួន១២នាក់ ដែលត្រូវឡើងទទួលសញ្ញាបត្រផងដែរ។

លោកបានបញ្ជាក់ថា ការប្រគល់សញ្ញាបត្រជូននិស្សិត RUPP ក្រោមអធិបតីភាពសម្តេចតេជោ គឺជាកិត្តិយសធំធេងសម្រាប់និស្សិត និងសាកលវិទ្យាល័យ ហើយថាពិធីនេះតែងត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្តដល់និស្សិតដែលបានខិតខំប្រឹងប្រែងក្រេបចំណេះវិជ្ជា។

សូមបញ្ជាក់ថា ពិធីចែកសញ្ញាបត្រនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន ពាក់ព័ន្ធជាច្រើនផងដែរ៕