ទស្សនាវីដេអូទាំងស្រុង នៃសន្និសីទសារព័ត៌មាន របស់សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ ស្តីពីលទ្ធផលជំនួបចរចាបញ្ហាកងទ័ពឡាវចូលទឹកដីខ្មែរ (Video inside)
12-08-2017 18:19
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ បាននាំនូវសមិទ្ធផលថ្មីមួយទៀត ជូនជាតិមាតុភូមិ ក្នុងការការពារបូរណភាពទឹក ដោយបានជួបចរចា ជាមួយនាយករដ្ឋមន្ត្រីឡាវ លោក ថោងលន់ ស៊ីស៊ូលីត ទទួលបានជោគជ័យយ៉ាងធំធេង ដោយឡាវបានយល់ព្រមដកកងទ័ពរបស់ខ្លួន ចេញពីទឹកដីកម្ពុជា។
តាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចំរុះ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅម៉ោង៤៖០០នាទីរសៀលនេះថា កងទ័ពរបស់ឡាវ បានដកចេញពីទឹកដីខ្មែរអស់ហើយ។
ដើម្បីឲ្យជនរួមជាតិបានយល់កាន់តែច្បាស់ អំពើលទ្ធផលនៃកិច្ចចរចានេះ បណ្តាញព័ត៌មាន Fresh News សូមលើកយកនូវវីដេអូនៃសន្និសីទសារព័ត៌ របស់សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីឡាវ ទាំងស្រុងមកជូនជនរួមជាតិទស្សនាដូចតទៅ៖