(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អាជ្ញាធរកោះហ្គាំរបស់អាមេរិក អះអាងថាបើកូរ៉េខាងជើងផ្លោងមីស៊ីលមកមែន គឺតែ១៤នាទីប៉ុណ្ណោះមកដល់កោះនេះហើយ។
២៖ សមាជិកសភាបក្សប្រជាធិបតេយ្យ៦២រូប អំពាវនាវឲ្យរដ្ឋមន្រ្តីការបរទេសអាមេរិក លោក រ៉ិច ធីល្លឺសុន ប្រាប់លោក ដូណាល់ ត្រាំ ឲ្យឈប់បង្កសង្គ្រាមសម្តីជាមួយកូរ៉េខាងជើង។
៣៖ គ្រោះថ្នាក់ចរាចរណ៍ដ៏មហាប្រល័យមួយ ផ្តាច់ជីវិតមនុស្សជិត៤០នាក់ នៅខេត្ត Shaanxi ភាគពាយ័ព្យប្រទេសចិន។
៤៖ រុស្ស៊ីឈរនៅលេខរៀងទី១, កាហ្សាក់ស្ថានលេខ២, និងចិនលេខ៣ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយោធាឆ្នាំ២០១៧។
៥៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងអរគុណដល់លោក វ៉្លាឌីមៀ ពូទីន ដែលបានបណ្តេញមន្ត្រីទូតអាមេរិក៧៥៥នាក់ ចេញពីទីក្រុងម៉ូស្គូ ព្រោះវានឹងជួយសន្សំការចំណាយប្រាក់ខែរបស់ទីក្រុងវ៉ាស៊ីនតោន។
៦៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៦រ៉ិចទ័រ វាយប្រហារហ្វីលីពីនបានបង្កក្តីតក់ស្លុតខ្លាំង ប៉ុន្តែទំនងជាពុំបង្កឲ្យមនុស្សស្លាប់ឡើយ។
៧៖ កាសែតរដ្ឋចិន Global Times ចេញផ្សាយថា ចិនគួរតែឈរនៅអព្យាក្រឹត ក្នុងករណីកូរ៉េខាងជើងបាញ់អាមេរិកមុន ហើយផ្ទុះជាសង្គ្រាមឡើង៕