យប់នេះ កងទ័ពឈរជើងនៅខេត្តព្រះវិហារ ចេញដំណើរទៅស្ទឹងត្រែង ជាមួយអាវុធទំនើប BM21 រាប់សិបគ្រឿង, អភិបាលខេត្តរៀបចំពិធីជូនដំណើរ ជាមួយនឹងស្បៀងលើកទឹកចិត្ត
11-08-2017 22:12
(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅវេលាម៉ោង០៩៖៣០នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនដំណើរទព័ចល័ត ពីខេត្តព្រះវិហារ ទៅខេត្តស្ទឹងត្រែង ដែលក្បួនកងទ័ព បានគេកត់សម្គាល់ឃើញថា បានបំពាក់ដោយអាវុធទំនើប ប្រភេទ BM21 រាបើសិបគ្រឿង ប្រកបដោយអានុភាពខ្លាំងក្លា។
លោកអភិបាលខេត្ត បានផ្តល់នូវស្បៀងអាហារ ដើម្បីលើកទឹកចិត្តដល់កងទ័ព ក្នុងការការពារបូរណភាពទឹកដីរបស់យើង ដោយមិនឲ្យបរទេសណា មកឈ្លានពានបានឡើយ៕