(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានរថភ្លើងកិនស្លាប់នៅក្រោយសាលាតិចណូ បន្ទាប់ពីរបុសរងគ្រោះរូបនោះ ចេញពីផឹករួចដើរទៅផ្ទះ ដោយឆ្លងផ្លូវរថភ្លើងតែឆ្លងមិនផុតក៏ត្រូវបានរថភ្លើងបុក និងកិនស្លាប់ភ្លាមៗតែម្តង។

ហេតុការណ៌នេះបានកើតឡើងនាម៉ោងជាង១១យប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវរថភ្លើងខាងក្រោយសាលា តិចណូ ក្នុងសង្កាត់ បឹងកក់ទី២ ខណ្ឌ ទួលគោក ក្រុងភ្នំពេញ។

បុរសរងគ្រោះ ដែលស្លាប់មានអាយុជិត៣០ឆ្នាំ ស្នាក់នៅជិតកន្លែងកើតហេតុ។ ក្រោយកើតហេតុអ្នកស្លាប់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ចំនែករថភ្លើងត្រូវបានត្រឡប់ទៅចតនៅ កន្លែងចេញដំណើរវិញ ហើយករណីនេះពុំដឹងថា ខាងរថភ្លើងត្រូវសងទៅខាងជនរងគ្រោះ រឺមិនសងនោះទេ៕