(ភ្នំពេញ)៖ នាឡិកាស៊េរីថ្មីម៉ាក់ G-SHOCK ម៉ូដែល GA-710 បានបង្ហាញវត្តមានលើទីផ្សារកម្ពុជាហើយ នៅក្នុងកម្មវិធី G-SHOCK BMX Pre-Event Launching GA-710 ដែលរៀបចំដោយមជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ ។
លោក គួច ណាវ នាយកប្រតិបត្តិមជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន បានបញ្ជាក់ថា ដើម្បីអបអរការមកដល់នូវនាឡិកា GA-710 ទើបលោករៀបចំកម្មវិធីខាងលើ ដោយមានការចូលរួមពីឌីជេ(DJ)ល្បីៗ រួមមានឌីជេ ខេក, ឌីជេបារាំងលោក 12ME និងឌីជេអាមកពីមេរិកលោក Parker Jones រួមទាំងក្រុមកីឡា Skateboard ពិសេសក៏មានវត្តមានអតីតបេក្ខនារី នៃកម្មវិធី The Voice Cambodia រដូវកាលទី១ កញ្ញា បាន មុន្នីល័ក្ខ ទៀតផង ។
លោកបញ្ជាក់ថា នេះគឺជាការបង្ហាញនូវនាឡិកាស៊េរីថ្មី GA-710 ប៉ុន្ដែពិធីដាក់ឲ្យដំណើរការជាផ្លូវការនូវផលិតផលចុងក្រោយរបស់នាឡិកាម៉ាក G-SHOCK នេះ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែសីហាខាងមុខ នៅផ្សារទំំនើបអ៊ីអនម៉ល ដែលនឹងមានការរៀបចំកាន់តែអស្ចារ្យ និងមានការចាប់ឆ្នោតផ្សងសំណាងដ៏ច្រើនទៀតផង ។ យ៉ាងណាមិញលោករំពឹងថា ការបង្ហាញវត្តមានរបស់ GA-710 ក៏នឹងទទួលបានការគាំទ្រខ្លាំងពីអតិថិនកម្ពុជា បន្ទាប់ពីការដាក់លក់ជាផ្លូវការផងដែរ ៕