(ភ្នំពេញ)៖ ភាពល្អប្រណិត នៃរថយន្ត Rolls-Royce Phantom ម៉ូដែលថ្មី ពិតជារចនាបថថ្មីទាន់សម័យទាំងស្រុង ក្នុងអំបូររថយន្ត Phantom ថ្មីដោយប្រើប្រាស់សារធាតុអាលុយមីញ៉ូម គឺជាមូលដ្ឋានគ្រឹះសម្រាប់រថយន្ត Phantom ថ្មី ហើយធានាអត្តសញ្ញាណផ្នែកស្ថាបត្យកម្ម និងរូបមន្តរបស់រថយន្ត Rolls-Royce និងបង្កើននូវភាពងាយ ស្រួលក្នុងការធ្វើដំណើរប្រៀបបាននឹង «ការជិះលើកម្រាលព្រំទិព្វ» ដោយសារតែរថយន្តថ្មីនេះ មានទម្ងន់ស្រាល មាំ និងស្ងាត់ជាងមុន និងមានបច្ចេកវិទ្យាទាន់សម័យជាងមុនផងដែរ ។
ការឱបក្រសោប ធ្វើឲ្យមានអារម្មណ៍ថា មិនបាច់ប្រឹងពេលចូល ទៅជិះក្នុងរថយន្ត Phantom ថ្មី ហើយនៅពេលដែលអ្នកធ្វើដំណើរចូលទៅក្នុងរថយន្តនេះ ជំនួយការ ឬជណ្ដើរជំនួយ នឹងដំណើរការចេញមកខាងក្រៅ ហើយប៉ះថ្នមៗលើស៊ិនស័រ នៅលើដៃទ្វារ ហើយខ្សឹបបញ្ជាឲ្យបិទដោយខ្លួនឯង នាំឲ្យរថយន្តឱបក្រសោបអ្នកធ្វើដំណើរ ។
បន្ទប់ប្រណីត បានកំណត់និយមន័យឡើងវិញ នូវផាសុកភាព និងភាពសម្រិតសម្រាំងនៃរថយន្ត Rolls-Royce ដែលជានិយាមការស្រាប់សម្រាប់រថយន្តនានា ។សម្រាប់ «វិចិត្រសាល» គឺជាទស្សនទានថ្មីសុទ្ធសាធ ស្ដីអំពីប្រណីតភាព ជាមួយនឹងការបង្កើតថ្មីជាលើកដំបូងក្នុងរយៈកាល១០០ឆ្នាំ សម្រាប់ផ្ទាំងតាប្លូបញ្ជារបស់រថយន្តនេះ អតិថិជននឹងអាចកុម្ម៉ង់នូវស្នាដៃសិល្បៈ ទៅតាមចំណង់ចំណូលចិត្ត សម្រាប់បំពាក់ក្នុង «វិចិត្រសាល» នៃរថយន្ត Phantom ថ្មីរបស់ខ្លួន ។
ម៉ាស៊ីនប្រភេទថ្មី V12 ទែរបូភ្លោះកម្រិត 6.75 លីត្រ គឺជាបេះដូងដែលមានស្នូលោតយ៉ាងស្ងាត់ សម្រាប់រថយន្ត Phantom ថ្មីនេះ ពិសេសរថយន្ត Phantom ថ្មី គឺជារថយន្ត Rolls-Royce ដែលមានបច្ចេកវិទ្យាជឿនលឿនបំផុតពុំធ្លាប់មាននោះទេ។
សូមទស្សនា រថយន្ត Rolls-Royce Phantom ម៉ូដែលថ្មី ខាងក្រោមនេះ៖