តម្លៃប្រេងឥន្ធនៈត្រូវលក់រាយតាមស្ថានីយ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០១ ខែសីហា មិនឲ្យលើសពី៖ សាំងធម្មតា៣,៥៥០រៀល, សាំងស៊ុបពែរ៣,៦៥០រៀល និងម៉ាស៊ូត៣,៣០០រៀលក្នុង១លីត្រ
23-07-2017 08:51
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញផ្សាយតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាម បណ្តាស្ថានីយប្រេងទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០១ ខែសីហា មានដូចជា៖
* តម្លៃសាំងធម្មតា ត្រូវលក់មិនឲ្យលើសពី ៣,៥៥០រៀលក្នុង១លីត្រ
* តម្លៃសាំងស៊ុបពែរ ត្រូវលក់មិនឲ្យលើសពី ៣,៦៥០រៀលក្នុង១លីត្រ
* តម្លៃម៉ាស៊ូត ត្រូវលក់មិនឲ្យលើសពី ៣,៣០០រៀលក្នុង១លីត្រ៕