(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញលិខិតបញ្ជាក់ដល់អង្គភាពនានា ដែលប្រើប្រាស់ស្លាកលេខ នគរបាលជាតិ ដោយបញ្ជាក់ថា អគ្គស្នងការនគរបាលជាតិ នឹងសហការជាមួយ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះត្រួតពិនិត្យការប្រើប្រាស់រថយន្ត និងទោចក្រយានយន្ត ដែលពាក់ស្លាកលេខនគរបាលជាតិ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបការប្រើប្រាស់យានយន្ត ពាក់ស្លាកលេខនគរបាលជាតិ ផ្ទុយពីគោលការណ៍ច្បាប់ និងបទដ្ឋានណែនាំ៕
សម្រាប់ព័ត៌មានលម្អិតនៃការអនុវត្តន៍ការត្រួតពិនិត្យនេះ សូមអានលិខិតជូនដំណឹងរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន ដូចខាងក្រោម៖