(ភ្នំពេញ)៖ កិច្ចសម្ភាសន៍ពិសេសមួយ ត្រូវបានស្ថានីយទូរទស្សន៍ CNC រៀបចំឡើងពិភាក្សា និងពន្យល់សាធារណជនទូទៅ ពាក់ព័ន្ធនឹងការដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការអូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។
ក្នុងកិច្ចសម្ភាសន៍ពិសេសនេះ មានវាគ្មិនដែលជាមន្ត្រីអង្គការយូណេស្កូ សាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ ដោយពួកគាត់បានពន្យល់ និងបកស្រាយជុំវិញចម្ងល់ផ្សេងៗ ពាក់ព័ន្ធតំបន់ប្រាសាទសំបូរព្រៃគុក។
ជាមួយគ្នានេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវវីដេអូ នៃកិច្ចសម្ភាសន៍ពិសេស របស់ទូរទស្សន៍ CNC ទាំងស្រុង មកផ្សាយជូនប្រិយមិត្តទស្សនាដូចខាងក្រោម៖