(ភ្នំពេញ)៖ សន្និសីទអន្តរជាតិស្តីពី «គុណភាពល្អរបំផុត» គឺជាកិច្ចប្រឹងប្រែងប្រចាំឆ្នាំរួមគ្នារបស់សភាពាណិជ្ជកម្មអឺរ៉ុប សហជីពឧត្តមសិក្សា Oxford សមាគមន៍វិជ្ជសាស្ត្រសហគមន៍អឺរ៉ុប និងវិទ្យា ស្ថានកំណត់ស្តង់ដាគុណភាពស្វីស ត្រូវបានប្រពឹត្តទៅនៅទីក្រុង Lucerne នាពេលថ្មីៗនេះ ដោយចូលរួមពីអ្នកតំណាងឆ្នើមផ្នែកអប់រំ និងមានវិជ្ជាជីវៈផ្នែក ពាណិជ្ជកម្មថ្នាក់តំបន់ជាង២០០នាក់ មកពី៥៨ប្រទេស។
ក្នុងសន្និសីទនោះ ថ្នាក់ដឹកនាំស្ថាប័នអាជីពអន្តរជាតិ និង ពីប្រទេសស្វីសបានទទួល នូវការចែករំលែក និងការរៀនពីគ្នាទៅវិញទៅមកដើម្បីភាព រីកចំរើនខាងពាណិជ្ជកម្ម និងការផ្លាស់ប្តូសង្គមមានលក្ខណៈជាវិជ្ជមាន។
វេទិកានេះត្រូបានរៀបចំសំរាប់តែ «អាជីវកម្មដែលមានគុណភាពល្អរបំផុត ហើយជាគំរូនៃការ ធ្វើបានល្អបំផុត» ។ ស្ថាប័នគំរូដែលធ្វើបានល្អបំផុត ដែលយើងបានផ្តោតជាចម្បងគឺ មានវិស័យ៤យ៉ាង រួមមាន៖ ការគ្រប់គ្រងទីក្រុង សាជីវកម្ម ការគ្រប់គ្រងផ្នែកអប់រំ និង វិស័យ សុខាភិបាល ។ ការពិភាក្សាគឺផ្តោតសំខាន់ទៅលើទស្សនគុណភាព ភាពលេចធ្លោ ការអនុវត្ត ការគ្រប់គ្រងគុណភាព និងយុទ្ធសាស្ត្រពីភាពជាអ្នកដឹកនាំ និងមានទស្សនវិស័យប្រកប ដោយការប្រកួតប្រជែង។
ពិធីប្រគល់រង្វាន់ «គុណភាពល្អបំផុត» គឺជាវេទិកាដ៏ធំមួយ ក្នុងការផ្តល់កិត្តិយសដល់ថ្នាក់ដឹកនាំ ក្នុងតំបន់ផ្នែកគុណភាព។ នៅក្នុងពិធីប្រគល់ពានរង្វាន់ សភាពាណិជ្ជកម្មសហគមន៍អឺរ៉ុប សហការជាមួយនឹង សមាគមន៍វេជ្ជសាស្ត្រសហគមន៍អឺរ៉ុប មានមោទនភាពសូមផ្តល់កិត្តិយស ដល់មន្ទីរសំរាកព្យាបាលកម្ពុជា ដែលជាអ្នកផ្តល់សេវាកម្ម លើវិស័យសុខភាពឈានមុខគេ មួយនៅក្នុងតំបន់ និងមានកិត្តិយសផ្តល់ នូវពានរង្វាន់សហគមន៍អឺរ៉ុប ដែលមានលក្ខណៈវិជ្ជាជីវៈ «Rose of Paracelsus» គឺជានិមិត្តរូបនៃការប្រតិបត្តិវិជ្ជាជីវៈពេទ្យគំរូល្អ។
វិញ្ញាបនប័ត្រ ផ្តល់ពានរង្វាន់ជាទីមោទនៈនេះ ជាការបង្កើនឋាមពលដល់មន្ទីរ សំរាកព្យាបាល កម្ពុជា ដើម្បីប្រកួតប្រជែងសេវាកម្មសុខាភិបាល នៅលើទីផ្សារអន្តរជាតិ ធ្វើអោយទីផ្សារបស់មន្ទីរសំរាក ព្យាបាលកម្ពុជាកាន់តែមាន ការទាក់ទាញបន្ថែមទៀត ។ វីញ្ញាបនប័ត្រកិត្តិយស របស់សមាគមន៍វេជ្ជសាស្ត្រសហគមន៍អឺរ៉ុប «គុណភាពសុខាភិបាលល្អបំផុត» គឺជានិមត្តិរូបនៃការជឿ ទុកចិត្តដល់ស្ថាប័ន និងការបេ្តជ្ញាចិត្តរបស់ស្ថាប័ន ចំពោះឧត្តមប្រយោជន៍របស់អ្នកជម្ងឺ។ ជាមួយនឹងវិញ្ញាបនប័ត្រកិត្តិយស របស់សមាគមន៍វេជ្ជសាស្ត្រសហគមន៍អឺរ៉ុប មន្ទីរសំរាកព្យាបាល កម្ពុជា ទទួលបាននូវសញ្ញាប័ត្រ ផ្ទាល់ខ្លួនមួយទៀត និងមេដាយដែលបញ្ជាក់ពី អ្នកអនុវត្តបានល្អ និងល្បីខាងសុខាភិបាលរបស់លោក Paracelsus (Gogenheim) ។ ឈ្មោះរបស់មន្ទីរសំរាកព្យាបាលកម្ពុជា ត្រូវបានចុះក្នុងបញ្ជី ជាមន្ទីរពេទ្យល្អបំផុតប្រចាំឆ្នាំមួយ នៃបញ្ជីឈ្មោះពេទ្យ សាកលលោក ដោយយោងដល់ការអនុវត្តបានល្អ និងជាគំរូ ។
ពានរង្វាន់នេះ ត្រូវបានប្រគល់ជូន លោក ហោ សំណាង អគ្គនាយក និងជាស្ថាបនិក នៃមន្ទីរ សំរាកព្យាបាលកម្ពុជា។
ការសំរេចជ្រើសរើសយកមន្ទីរសំរាកព្យាបាលកម្ពុជា ដោយសាតែមន្ទីរពេទ្យនេះបានបំពេញ នូវលក្ខខណ្ឌវិជ្ជាជីវៈ ដែលរួមមានការងារគ្រប់គ្រងល្អ ក្រុមគ្រូពេទ្យ និងបុគ្គលិកគ្រប់ផ្នែកល្អ សុវត្ថភាពរបស់អ្នកជម្ងឺ ឧបករណ៍បច្ចេកវិទ្យាទំនើប និងវិធីសាស្ត្រព្យាបាលដោយបច្ចេកវិទ្យា ចុងក្រោយ ដែលឆ្លើយតបទៅបញ្ហាវិជ្ជសាស្ត្រ និងសុខភាព។
ដោយសាកសមនឹងទទួលបាននូវការទទួលស្គាល់ពីសហគមន៍អឺរ៉ុប មន្ទីរសំរាកព្យាបាល កម្ពុជា នឹងទទួលបាននូវកំណើតអ្នកជម្ងឺជាតិ និងអន្តរជាតិ បន្ថែមការជឿជាក់ ទុកចិត្ត និងកិត្តិ យស់សំរាប់មន្ទីរពេទ្យ ការអនុវត្តតាមស្តង់ដាសុខភាពរបស់សហគមន៍អឺរ៉ុប ។
សមាគមន៍វិជ្ជសាស្ត្រសហគមន៍អឹរ៉ុប និងសភាពាណិជ្ជកម្មសហគមន៍អឹរ៉ុប សង្ឃឹមថាមន្ទីរសំ រាកព្យាបាលកម្ពុជា កាន់តែមានភាពរីកចំរើន និងលូតលាស់ជាបន្តបន្ទាប់នៅក្នុងពេលអនាគត។
ក្នុងឱកាសចូលរួមក្នុងស្នន្និសីទនោះលោក ហោ សំណាង អគ្គនាយកនិងជាស្ថាបនិក មន្ទីរសំរាកព្យាបាលកម្ពុជា ក៏បានធ្វើបទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មាន eMagaizne the Leaders Times ក្នុងឪកាសទទួលពាន Best Medical Practice នៅទីក្រុង Luzern ប្រទេសស្វីសផងដែរ។ ដោយក្នុងកិច្ចសម្ភាសន៍នេះ ពិភពលោកភ្ញាក់ផ្អើល និងទទួលស្គាល់ ការីកចំរើនលើវិស័យសុខាភិបាលនៅកម្ពុជា៕ (បកប្រែទាំងស្រុងចេញពីសេចក្តីប្រកាសព័ត៌មានជាភាសាអង់គ្លេស ដែលចេញដោយ គណៈកម្មការវាយតម្លៃប្រគល់ពាន The Socrates Nomination Committee )