(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, រាយការណ៍ព័ត៌មានទាំងនេះ៖

* ព័ត៌មានជាតិ (Cambodia News)
១៖ សមត្ថកិច្ចចាប់ខ្លួនយុវជនម្នាក់ទៀតហើយ ដែលបង្ហោះសារតាម Facebook គំរាមបាញ់សម្លាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
២៖ តុលាការសម្រេចចេញដីកាឃុំខ្លួន ស្ដ្រីដែលចោទសម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ ថាជាអ្នកសម្លាប់លោក កែម ឡី ដាក់ពន្ធនាគារ
៣៖ ​ខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅខណ្ឌដូនពេញ បានចូលសារភាព នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ភ្នំពេញហើយ
៤៖ នៅថ្ងៃនេះមន្រ្តីជាន់ខ្ពស់ CNRP មួយចំនួន ចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងហុងកុង ទីដែលលោក កឹម សុខា និងទណ្ឌិត សម រង្ស៊ី ជួបគ្នា
៥៖ សម្តេចក្រឡាហោម ស ខេង៖ ថវិកាជិត១លានដុល្លារ គ្រោងចំណាយសម្រាប់លើកទឹកចិត្ត ដល់មន្ត្រីក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន
៦៖ ស្រ្តីជនជាតិបារាំង ដើមកំណើតវៀតណាម បានចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ជាមួយការសន្យាធ្វើឲ្យទំនាក់ទំនងកម្ពុជា-បារាំង កាន់តែប្រសើរ
៧៖ កម្ពុជាមានអ្នកប្រើប្រាស់ Internet តាមទូរស័ព្ទដៃជាង៨.៥លាននាក់ កើនឡើង៧%(រាយការណ៍ព័ត៌មានដោយកញ្ញា សំ ស្រីនីត , Fresh News TV 1minute)៖
៨៖ រថយន្តក្រុងសាធារណៈចំនួន១០០គ្រឿង ដែលជាជំនួយរបស់ចិន បានប្រគល់ជូនសាលារាជធានីភ្នំពេញជាផ្លូវការ នៅថ្ងៃតី១៣ ខែកក្កដានេះ
៩៖ រាជរដ្ឋាភិបាល សម្រេចលុបចោលអាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវា Internet ពីក្រុមហ៊ុនចំនួន៣
១០៖ សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើតគណៈកម្មការ រៀបចំពិធីអបអរសាទរ តំបន់ប្រាសាទសំបូរព្រៃគុក ក្រោយចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
១១៖ ក្រសួងមហាផ្ទៃ ប្រកាសលេខទូរស័ព្ទ២ខ្សែ​ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ រាយការណ៍បន្ទាន់ បើមានករណីបាត់ក្មេង
១២៖ មេធាវី ដាក់ពាក្យស្នើសុំតុលាការ ដើម្បីអនុញ្ញាតឱ្យ លោក គឹម សុខ នៅក្រៅឃុំជាបណ្តោះអាសន្ន

* ព័ត៌មានអន្តរជាតិ (World News)
១៖ លោក ដូណាល់ ត្រាំ អះអាងថា «ទំនាក់ទំនងជាមួយលោក ពូទីន គឺល្អប្រសើរ» កាលពីកិច្ចប្រជុំ G20 នៅអាល្លឺម៉ង់!
២៖ តំណាងរាស្ត្រប្រចាំរដ្ឋកាលីហ្វរញ៉ា «កំពុងរៀបចំនីតិវិធី ទាមទារឲ្យទម្លាក់ លោក ដូណាល់ ត្រាំ ចេញពីតំណែង​ប្រធានាធិបតីអាមេរិក»
៣៖ អតីតប្រធានាធិបតីប្រេស៊ីល លោក Lula ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារជិត១០ឆ្នាំ ពីបទពុករលួយ ៕