(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ប្រាប់អង្គភាព Fresh News ឲ្យដឹងថា នៅម៉ោង៩៖០០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ស្អែកនេះ គណៈកម្មការចម្រុះ ដើម្បីអនុវត្តការងាររុះរើសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលមានសមាសភាព ចូលរួមពីអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប នឹងរៀបចំសន្និសីទសារព័ត៌មានមួយ ដែលស្តីពីការវិធានការរុះរើសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលកើតមានឡើងក្នុងរយៈពេលថ្មីនេះ។
សន្និសីទសារព័ត៌មាននេះ នឹងរៀបចំនៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា នឹងបង្ហាញជូនអ្នកសារព័ត៌មានទាំងអស់ អំពីវិធានការនានា ដែលនឹងត្រូវអនុវត្តក្នុងការរុះរើសំណង់ខុសច្បាប់ ក្នុងតំបន់អង្គរ ដើម្បីការពារឲ្យបាននូវ សម្បត្តិបេតិកភណ្ឌពិភពលោក និងដើម្បីជំរុញសាធារណជន ឲ្យចូលរួមក្នុងកិច្ចការអភិរក្ស បេតិកភណ្ឌដូនតា ឲ្យបានគង់វង្សតទៅ៕