(កណ្តាល៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតី ក្នុងពិធី «រុក្ខទិវា» ដែលជាទិវាដាំដើមឈើប្រពៃណីជាតិ ស្ថិតនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើទួលព្រេច ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។
សូមជម្រាបថា ទិវាបុណ្យ រុក្ខទិវា ៩ កក្កដា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយព្រះមហាក្សត្រខ្មែរ តែងតែយាងចូលរួមជាព្រះរាជាធិបតីផងដែរ។ ទិវានេះ ប្រារព្ធឡើង ដើម្បីលើកកម្ពស់ការដាំដើមឈើ នៅប្រទេសកម្ពុជា បង្កើតធនធានព្រៃឈើ ប្រែក្លាយជាមូលដ្ឋានសហគមន៍ឲ្យទៅជាតំបន់ទេសភាព គម្របបៃតង ដ៏ស្រស់ត្រកាល៕