(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ការព្យាករអាកាសធាតុលើកទី៣ សម្រាប់រដូវវស្សា ឆ្នាំ២០១៧ ដោយបញ្ជាក់ថា នៅដើមរដូវវស្សា និងពាក់កណ្តាលរដូវវស្សា ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០១៧ សីតុណ្ហភាពអប្បបរមាមានពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរិមានមានពី៣០-៣៣អង្សាសេ ហើយអាចនឹងមានភ្លៀងធ្លាក់ ពីមធ្យមទៅច្រើន។
សម្រាប់ចុងរដូវវស្សា ចាប់ពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០១៧ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីតិចទភច្រើន ជាមួយគ្នានេះ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល ភ្លៀងអាចនឹងបន្តធ្លាក់រហូតដល់ដើមខែធ្នូ៕
សូមអានសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកទាំងស្រុង៖