កម្លាំងនគរបាលស្រុកអន្លង់វែង ឆ្មក់ចាប់ជនញៀនល្បែង៧នាក់ ខណៈកំពុងជក់ចិត្តបាញ់អាប៉ោង និងដកហូតបានវត្ថុតាងមួយចំនួន
25-06-2017 18:42
(ឧត្តរមានជ័យ)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ បានចុះបង្ក្រាបបនល្បែងអាប៉ោងមួយកន្លែង នៅភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង ក្នុងនោះបានឃាត់ខ្លួនអ្នកលេងល្បែងចំនួន ៧នាក់ ដកហូតគ្រាប់អាប៉ោង ២គ្រាប់ កម្រាល១ផ្ទាំង ប្រាក់ចំនួន ៥៣០,០០០រៀល និងម៉ូតូ ៤គ្រឿង។
មន្រ្តីនគរបាលស្រុកអន្លង់វែង បានឲ្យដឹងថា ក្នុងពេលសាកសួរ ក្រុមអ្នកលេងអាប៉ោងទាំង៧នាក់នេះ បានសារភាពថា ពួកគេពិតជាបានលេងអាប៉ោងប្រាកដមែន។
មន្រ្តីដដែលបានបន្តថា ការបង្រ្កាបបនល្បែងខាងលើ គឺធ្វើឡើងក្រោមការសហការ រវាងកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍លំទង។ បន្ទាប់ពីឃាត់ខ្លួន និងសាកសួររួច កម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ដើម្បីបញ្ជូនពួកគេទៅតុលាការខេត្តឧត្តរមានជ័យ ចាត់ការបន្ត៕