(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា នៅរយៈពេល៥ខែដើមឆ្នាំ២០១៧ ពោលចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញផលនេសាទ បានជាង៦ពាន់តោន ក្នុងផលនេសាទស្រស់ចំនួន ៤០៨០តោន និងផលនេសាទកែច្នៃ ចំនួន២៣០០តោន, នេះបើតាមរបាយការណ៍ សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែឧសភា ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្ត របស់ក្រសួងកសិកម្ម។
របាយការណ៍របស់ក្រសួងកសិកម្ម បានឲ្យដឹងទៀតថា នៅរយៈពេល៥ខែដើមឆ្នាំ រដ្ឋបាលជលផល និងសមត្ថកិច្ច បានបង្ក្រាបបទល្មើសជលផលបានចំនួន១៨៩ករណី ក្នុងនោះបទល្មើសទឹកសាបចំនួន១៦៧ករណី និងសមុទ្រចំនួន២២ករណី និងបានបំផ្លាញនូវវត្ថុតាងបទល្មើសជាច្រើនផងដែរ៕
សូមអានរបាយការណ៍ របស់ក្រសួងកសិកម្ម ដូចខាងក្រោម៖