(ភ្នំពេញ)៖ សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសាកលវិទ្យាល័យ Canada West មកពីប្រទេសកាណាដា ក្រោមអធិបតីភាពលោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និងលោកបណ្ឌិត Arthur Coren សាកលវិទ្យាធិការសាកលវិទ្យាល័យ Canada West នៃប្រទេសកាណាដា។

លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការរងទី១ សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ បានឲ្យថា គោលបំណងនៃការចុះ MOU នេះ គឺដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការភាពជាដៃគូរអន្តរជាតិ ដូចជាការផ្លាស់ប្តូរកម្មវិធីសិក្សា បទពិសោធន៍ពីគ្នាទៅវិញទៅមក កម្មវិធីផ្លាស់ប្តូរនិសិ្សត និងទស្សនកិច្ចសិក្សាផ្សេងៗ តាមរយៈប៊ែលធី ទំនាក់ទំនងអន្តរជាតិ ដែលមានបម្រើសេវាកម្មធំៗ ចំនួន៣រួមមាន៖

១.បញ្ជូនសិស្ស-និស្សិតប៊ែលធីពូកែ និងសិស្សនិទ្ទេស A ទៅសិក្សានៅក្រៅប្រទេស តាមរយៈអាហារូបករណ៍ ឧកញ៉ា លី ឆេង

២.បញ្ជូនសិស្ស-និស្សិតកម្ពុជាទូទៅទូទាំងប្រទេស ទៅសិក្សានៅក្រៅប្រទេស តាមរយៈការទទួលខុសត្រួវ លើកការបង់ថ្លៃសិក្សា និងការចំណាយលើការស្នាក់នៅផ្សេងៗ

៣.បញ្ជូនបុគ្គលិក និងសិស្ស-និស្សិត ទៅធ្វើទស្សនកិច្ចក្រៅប្រទេស តាមរយៈ អាហារូបករណ៍ឧកញ៉ា លី ឆេង ប៊ែលធី ទំនាក់ទំនង អន្តរជាតិបានបញ្ជូនសិស្ស-និស្សិតទៅសិក្សា នៅក្រៅប្រទេសសរុប ចំនួន៥៦នាក់ ក្នុងនោះចក្រភពអង់គ្លេស១០នាក់, អាមេរិក១នាក់, សិង្ហបុរី៣៧នាក់, ចិន៥នាក់, ថៃ៣នាក់ និងនិស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ចំនួន ៦នាក់ កំពុងសិក្សានៅសាកល វិទ្យាល័យប៊ែលធី អន្តរជាតិ។

លោកបានបន្ថែមថា កន្លងមកសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ បានចុះ MOU ជាមួយសាកលវិទ្យាល័យល្បីៗ នៅក្រៅប្រទេសចំនួន៣២រួចមកហើយរួមមាន៖

ទី១៖ប្រទេសអង់គ្លេស ចំនួន៥ ៖ ១.សាកលវិទ្យាល័យ Regent’s University London, ២.សាកលវិទ្យាល័យ York Saint John, ៣.មហាវិទ្យាល័យ Cambridge Tutors College, ៤.Springboard4Cambodia, និង៥. មជ្ឈមណ្ឌលតេស្តអន្តរជាតិ IELTS។

ទី២៖ សហរដ្ឋអាមេរិក ចំនួន៥៖ ១.មហាវិទ្យាល័យShoreline Community College, ២. Edmonds Community College, ៣. Education First (EF), ៤. McGraw Hill Education និង៥.មជ្ឈមណ្ឌល តេស្តអន្តរជាតិ TOEFL។

ទី៣៖ ប្រទេសសិង្ហបូរី ចំនួន១ គឺវិទ្យាស្ថាន East Asia Institute of Management (EASB)។

ទី៤៖ ប្រទេសចិនចំនួន១០៖១.សាកលវិទ្យាល័យ Guangxi Medical, ២.Guangxi University of Foreign Languages,៣.Guangxi University of Nationalities, ៤.Guilin University of Technology, ៥.Guilin University of Aerospace Technology,៦.Guilin Institute of Tourism,៧.Youjiang Medical University for Nationalities, ៨.Guizhou Medical University,៩.សាកលវិទ្យាល័យ WUHAN និង១០ .សាកលវិទ្យា ល័យ Guangxi Teachers Education។

ទី៥៖ ប្រទេសកូរ៉េ ចំនួន៣៖ ១.អង្គការសម្ព័ន្ធយុវជនអន្តរជាតិ IYF, ២.សាកលវិទ្យាល័យ Sangmyung និង៣.សាកលវិទ្យាល័យ SUNY KOREA INCHEON។

ទី៦៖ ប្រទេសជប៉ុន ចំនួន២ គឺសាកលវិទ្យាល័យHOSEIនិងសាកលវិទ្យាល័យFukui។

ទី៧៖ ប្រទេសម៉ាឡេស៊ីចំនួន២៖ ១.សាកលវិទ្យាល័យ Kuala Lumpur University, និង ២.សាកលវិទ្យាល័យ Taylor University។

ទី៨៖ ប្រទេសថៃចំនួន៤៖ ១.សាកលវិទ្យាល័យ ASSUMPTION,២.សាកលវិទ្យាល័យ Bangkok, ៣. University of the Thai Chamber ofCommerce, និង ៤.សាកលវិទ្យាល័យRAJAMANGALA។ ថ្ងៃនេះសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានចុះ MOU បន្ថែមមួយទៀត ជាមួយសាកលវិទ្យាល័យ Canada West នៃប្រទេសកាណាដា។

បន្ទាប់មកលោកបណ្ឌិត Arthur Coren សាកលវិទ្យាធិការ សាកលវិទ្យាល័យ Canada West បានថ្លែងថា លោកពិតជាមានក្តីសប្បាយរីករាយណាស់ ដែលសាកលវិទ្យាល័យ របស់លោកបានចុះMOU ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលជាសាកលវិទ្យាល័យមួយ ដែលមានកម្មវិធីសិក្សា ជាលក្ខណៈ អន្តរជាតិនិងជាគ្រឹះស្ថានអប់រំ ឯកជនមួយ ដែលមានកេរិ៍តឈ្មោះល្អ និងឈានមុខគេនៅកម្ពុជា។

ក្នុងឱកាសនោះដែរ លោក លី ឆេង បានបញ្ជាក់ថា ថ្ងៃនេះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានចុះMOU បន្ថែមមួយទៀត ជាមួយ នឹងសាកលវិទ្យាល័យ Canada West មកពីប្រទេសកាណាដា។ ការចុះ MOUនេះ សាកលវិទ្យាល័យ ទាំងពីរនឹងទទួលបានភាពជាដៃគូយ៉ាងជិតស្និត និងការសហការគ្នាយ៉ាងល្អរវាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងជាពិសេសផ្តល់ឱកាសជូនដល់សិស្ស-និស្សិតកម្ពុជា ឲ្យទៅសិក្សានៅទីនោះ សំដៅធ្វើយ៉ាងណាឲ្យសិស្ស-និស្សិតទទួលបាននូវចំណេះដឹង និងជំនាញ ដើម្បីអាចប្រកួតប្រជែង ក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និង ក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អទៅថ្ងៃអនាគត។

ជាទីបញ្ចប់ លោក លី ឆេង និងលោកបណ្ឌិតArthur Coren បានចុះ MOU និងបានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមកនាពេលនោះផងដែរ៕