(ភ្នំពេញ)៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ដោយសារឥទ្ធិពលជ្រលងសម្ពាធទាប និងខ្យល់មូសុដនិរតី បានធ្វើឲ្យតំបន់មួយចំនួនរបស់កម្ពុជា អាចនឹងមានភ្លៀងធ្លាក់រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាអាកាសធាតុ៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹកទាំងស្រុង៖