BREAKING NEWS (Update): បំណែកយន្តហោះយោធាមីយ៉ាន់ម៉ា ដែលផ្ទុកមនុស្សជាង១០០នាក់ ត្រូវបានរកឃើញក្នុងសមុទ្រ
07-06-2017 20:22
(មីយ៉ាន់ម៉ា)៖ បំណែកនៃយន្តហោះយោធាមីយ៉ាន់ម៉ាដែលមានផ្ទុកមនុស្ស ១០៤នាក់ ត្រូវបានគេរកឃើញក្នុងសមុទ្រ Andaman នេះបើយោងតាមការលើកឡើង របស់មន្ត្រីក្នុងស្រុក ដកស្រង់ដោយសារព័ត៌មាន Channel News Asia ចេញផ្សាយនៅប៉ុន្មាននាទីមុននេះបន្តិច។
«យន្តហោះបានដាច់ការទាក់ទងនៅវេលាម៉ោងប្រហែល១៖៣៥នាទី (ម៉ោងក្នុងតំបន់) នៅពេលដែលធ្វើដំណើរបាន២០ម៉ាយល៍ភាគខាងលិចទីក្រុង Dawei» នេះបើយោងតាមការលើកឡើងរបស់មេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក Min Aung Mlaing ក្នុងសេចក្តីថ្លែងការណ៍។
លោក Naing Lin Zaw មន្ត្រីទេសចរណ៍មីយ៉ាន់ម៉ា បានលើកឡើងថា «ខណៈនេះគេបានរកឃើញ បំណែកនៃយន្តហោះក្នុងសមុទ្រ ក្នុងចម្ងាយប្រមាណ២១៨គីឡូម៉ែត្រ ពីទីក្រុង Dawei។ លោកបានបន្ថែមថា កងទ័ពជើងទឹក នៅតែបន្តសកម្មភាពស្រាវជ្រាវនៅក្នុងសមុទ្រជាបន្តទៀត។