(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានបងប្អូនប្រជាពលរដ្ឋចំនួន២នាក់ បានដួលសន្លប់ នៅការិយាល័យចំនួន២ ក្នុងសង្កាត់ចោមចៅ ពេលទៅចូលរួមបោះឆ្នោត នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។ ការិយាល័យទី១ ស្ថិតនៅក្នុងវិទ្យាល័យគោកបញ្ជាន់ និងការិយាល័យទី២ ស្ថិតនៅវត្តសុភាឃួន ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប៉ុន្តែទោះបីយ៉ាងនៅតាមការិយាល័យនីមួយៗ នៅក្នុងសង្កាត់ចោមចៅមានបងប្អូន ប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ៕