(ភ្នំពេញ)៖ បន្ទាប់ពីការិយាល័យបោះឆ្នោត បានបើកឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោត នៅវេលាម៉ោង៧ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅការិយាល័យក្នុងសាលាគរុកោសល្យវិក្រិត្យការក្រុងតាខ្មៅ ខេត្តកណ្តាល រួចហើយ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ ត្រូវបានចាប់ដំណើរការពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល។ លោក ហង្ស ពុទ្ធា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ដែលបានចុះឈ្មោះចូលរួមបោះឆ្នោតរួចរាល់ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា ដោយភ្ជាប់ទៅជាមួយអត្តសញ្ញាណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ៕