(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសស្រាល២នាក់ និងរបួសធ្ងន់១៥នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១១គ្រឿង រថយន្តតូច៥គ្រឿង, រថយន្ដធុនធំ៨គ្រឿង យានយន្ដផ្សេងៗចំនួន២គ្រឿង និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, មិនគោរពសិទ្ធិ៣លើក, មិនប្រកាន់ស្ដាំ២លើក, បត់គ្រោះថ្នាក់១លើក, ប្រជែង១លើក និងងងុយដេក១លើក។
សូមបញ្ជាក់ថា រយៈពេល០២ថ្ងៃ ខែមិថុនា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៤លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១០នាក់ រងរបួសចំនួន៣១នាក់ដោយក្នុងនោះ របួសធ្ងន់ចំនួន២៥នាក់ និងរបួសស្រាលចំនួន៦នាក់៕