(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើកបណ្ដាលឲ្យ មនុស្សស្លាប់៤នាក់ របួសស្រាល៤នាក់ និងរបួសធ្ងន់១០នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១២គ្រឿង រថយន្តតូច៥គ្រឿង, រថយន្ដធុនធំ២គ្រឿង និងយានយន្ដផ្សេងៗចំនួន៤គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, មិនគោរពសិទ្ធិ១លើក, មិនប្រកាន់ស្ដាំ១លើក, បត់គ្រោះថ្នាក់២លើក, ស្រវឹង១លើក និងកត្តាយានយន្ដ១លើក៕