ប្រធានបក្សប្រជាជនខេត្តឧត្តរមានជ័យ៖ នយោបាយឈ្នះឈ្នះសម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិមានស្ថេរភាព សន្តិភាព គ្មានតំបន់អប្បគមន៍
01-06-2017 18:56
(ឧត្ដរមានជ័យ)៖ លោក ស ថាវី សមាជិកគណៈកម្មាធិកាណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការបក្សខេត្តឧត្តរមាននជ័យ លោក យឹម ធិន អនុប្រធានគណៈកម្មាធិការបក្សខេត្ត នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ បានដឹកនាំក្រុមកាងារជួបសំណេះសំណាលជាមួយ យុវជនគណបក្សចំនួន៥០០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងសំរោង ដើម្បីត្រៀមរៀបចំដង្ហែរក្បូនបញ្ចប់យុទ្ធនាការ ឃោសនាបោះឆ្នោតនៅថ្ងៃ០២ ខែមិថុនាឆ្នាំ២០១៧។
ឆ្លៀតក្នុងឱកាសនោះលោក ស ថាវី បានថ្លែងថា ក្នុងរយៈពេល៣៨ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីថ្ងៃជ័យជំនះ៧មករា កម្ពុជា មានការផ្លាស់ប្តូរ
យ៉ាងធំធេង ដែលនឹកស្មានមិនដល់ ពីទឹកដីមួយដែលនៅសល់តែគំនរផេះផង់ ស្លាកស្នាមនៃសង្រ្គាម និងអំពើប្រល័យពូជសាសន៍ បានក្លាយមកជាទឹកដីកំពុងអភិវឌ្ឍន៍ មានការរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ហើយការរីកចំរើនទាំងនេះ បានដោយសារការដឹកនាំដ៏ឈ្លៀសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំ។
ជាពិសេសចុងក្រោយនេះ ដោយសារនយោបាយឈ្នះឈ្នះសម្តេចតេជោ ហ៊ុន សែន បានធ្វើប្រទេសជាតិមានស្ថេរភាព សន្តិភាព គ្មានតំបន់អប្បគមន៍ គឺយើងរស់ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ក្រោមម្លប់ព្រះមហាក្សត្រតែមួយ មានបាវចនាតែមួយ ជាតិសាសនាព្រះមហាក្សត្រ៕