(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ Fresh News សូមលើកយកព័ត៌មានសំខាន់ៗ ដែលកើតមាននៅក្នុងអំឡុងសប្តាហ៍នេះ ចំនួន១០ ដើម្បីផ្សាយជូនលោកអ្នក៖
១៖ សម្តេចតេជោ ហ៊ុន សែន ព្រមានធ្ងន់ៗបំផុតចំពោះជនទាំងឡាយដែលចង់ផ្តួលរំលំរដ្ឋាភិបាល ហើយសុខចិត្តកំចាត់ចោលជនបង្កអសន្តិសុខ១០០-២០០នាក់ ដើម្បីធានាជីវិតប្រជាពលរដ្ឋខ្មែររាប់លាននាក់ (Video inside) (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មខ្លាំងៗនឹងសកម្មជនបក្សប្រឆាំង ដែលហ៊ានព្រមានកម្ទេចត្រកូល «ហ៊ុន» នៅពេលពួកគេឈ្នះឆ្នោត (Video inside) (ចុចអាន)
៣៖ រាជរដ្ឋាភិបាល ណែនាំឲ្យផ្អាកការលក់ដូរ និងពិសារគ្រឿងស្រវឹងនៅថ្ងៃ០៣-០៤ មិថុនា ដើម្បីរក្សាសន្តិសុខសណ្តាប់នៅថ្ងៃបោះឆ្នោត (ចុចអាន)
៤៖ គ.ជ.ប អំពាវនាវដល់គ្រប់គណបក្សនយោបាយ និងសកម្មជន កុំប្រើពាក្យអសីលធម៌ ប្រមាថ មាក់ងាយ នាំឲ្យជះឥទ្ធិពលអាក្រក់ដល់ការបោះឆ្នោត (ចុចអាន)
៥៖ ប្រធានគណបក្សកាន់អំណាចដ៏មានឥទិ្ធពល សម្ដេចតេជោ ហ៊ុន សែន នឹងចេញដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជាផ្ទាល់ មានចំនួនជាង១៥ម៉ឺននាក់ ហែក្បួនពេញរាជធានីភ្នំពេញ នៅថ្ងៃបិទយុទ្ធនាការរកសំឡេងឆ្នោត (ចុចអាន)
៦៖ គ.ជ.ប ចេញប្រកាសថា ស្ថានការណ៍នៃការឃោសនាបោះឆ្នោតរយៈពេលមួយសប្ដាហ៍ មានភាពល្អប្រសើរ, មនុស្ស២នាក់ស្លាប់ក្នុងពេលឃោសនា (ចុចអាន)
៧៖ សេចក្តីណែនាំរបស់ គ.ជ.ប ស្តីពីការបោះឆ្នោតបាន ឬការបោះឆ្នោតពុំបាន សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់! (ចុចអាន)
៨៖ ក្រសួងការពារជាតិ៖ សេចក្តីថ្លែងការណ៍របស់ ខុមហ្វ្រែល គឺជាការលាបពណ៌ និងប្រមាថដល់កងយោធពលខេមរភូមិន្ទ (ចុចអាន)
៩៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អាស៊ីសេរីកំពុងចូលរួមបំពេញបំណងទុច្ចរិតរបស់ Hacker ! នេះជាភស្តុតាងសំខាន់ដែលអាចស្វែងរកជនទុច្ចរិត និងអ្នកពាក់ព័ន្ធក្នុងរឿងនេះ! (ចុចអាន)
១០៖ Facebook Fresh News កើនដល់ ២លាននាក់ហើយ ខណៈអ្នកប្រើប្រាស់ App Fresh News មានចំនួនជិត១លាននាក់ ! (ចុចអាន)