(អង់គ្លេស)៖ ទីបំផុត ក្រុមកាំភ្លើងធំ Arsenal លើកពាន FA Cup 2017 ក្រោយ​យក​ឈ្នះក្រុមតោខៀវ Chelsea 2-1 ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ពា​នរង្វាន់ FA Cup នៅ​កីឡដ្ឋាន​ជាតិអង់គ្លេស នេះបើតាមការ​ប្រកួត​ដែល​ទើបតែ​បញ្ចប់មុននេះប៉ុន្មាននាទី។

២គ្រាប់​របស់ក្រុមកាំភ្លើងធំ Arsenal ដោយកីឡាករ Sanchez នៅ​នាទីទី៤ និងដោយកីឡាករ Ramsey នៅ​នាទីទី៧៩, ចំណែក ក្រុមតោខៀវ Chelsea ស៊ុតចូលមួយគ្រាប់ ​ដោយកីឡាករ Costa នៅ​នាទី៧៧។ សូមបញ្ជាក់ថា ក្រុម Arsenal ជាក្រុមដែលបានឈ្នះពានច្រើនជាងក្រុមណាៗទាំងអស់ ហើយនេះជាពាន FA Cup នេះជាពានទី១៣ហើយ៕