(ម៉ានីល)៖ គ្រោះរញ្ជួយដីកម្រិត៥.៥រ៉ិចទ័រ បានវាយប្រហារខេត្ត Zambales និង កោះ Luzon ប្រទេសហ្វីលីពីន តំបន់ភាគខាងជើង រដ្ឋធានី Manila នាយប់ថ្ងៃព្រហស្បតិ៍តនេះ។ នេះបើតាមប្រភពពីវិទ្យាស្ថានសិក្សាគ្រោះរញ្ជួយដី និងភ្នំភ្លើង របស់ហ្វីលីពីន ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ។
ភ្លាមៗនេះមិនទាន់មានសេចក្តីរាយការណ៍ណាមួយ ពាក់ព័ន្ធនឹងចំនួននៃការខូចខាត និងអ្នករងគ្រោះនោះទេ៕