(ភ្នំពេញ)៖ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ ចំនួនអ្នកគាំទ្រ និងតាមដានព័ត៌មានលើ Facebook របស់ Fresh News បានកើនឡើងដល់ចំនួន ២លាននាក់ហើយ ចំណែកអ្នកប្រើបណ្តាញព័ត៌មាន App Fresh News បានបន្តកើនឡើងរហូតដល់ជាង៩៥ម៉ឺននាក់។ ដោយក្នុងមួយថ្ងៃមានអ្នក Like នៅលើ Facebook ប្រមាណពី៥០០០-៦០០០នាក់ ដោយឡែកអ្នកប្រើប្រាស់ App Fresh News លើទូរស័ព្ទដៃ ក្នុងមួយថ្ងៃមានអ្នក Install ប្រមាណចាប់ពី១០០០-១៣០០នាក់ រៀងរាល់ថ្ងៃ។
Fresh News ជាអង្គភាពព័ត៌មានមួយនៅកម្ពុជា ដែលបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការបាញ់បញ្ជូនព័ត៌មានថ្មីៗ និងចុងក្រោយបំផុតទៅកាន់ Mobile ត្រឹមតែមួយនាទីប៉ុណ្ណោះទៅកាន់អ្នកប្រើប្រាស់បណ្តាញព័ត៌មានទាំងអស់របស់ Fresh News ទាំង iOS និង Android។
ការផ្សព្វផ្សាយព័ត៌មានរបស់ Fresh News រួមមាន៖
ទី១៖ បាញ់បញ្ជូនព័ត៌មានទៅកាន់ App Fresh News នៅលើទូរស័ព្ទដៃ ដែលមានអ្នកប្រើប្រាស់ជាង៩៥ម៉ឺននាក់។
ទី២៖ បង្ហាញនៅលើគេហទំព័រ www.freshnewsasia.com ដែលមានចំនួនអ្នកចូលមើលជាប្រចាំក្នុងមួយថ្ងៃជាង៣០ម៉ឺន។
ទី៣៖ បង្ហោះទៅកាន់ Faceboook ដែលមានចំនួនជាង២លាននាក់។
ទី៤៖ Fresh News TV ផ្សាយផ្ទាល់ព័ត៌មាន និងព្រឹត្តិការណ៍សំខាន់ៗភ្លាមៗ Live ទៅកាន់ Fresh News, Facebook, Youtube, Website។
ទី៥៖ Fresh News ជាភាសាអង់គ្លេស (English Version) សម្រាប់ពង្រីកព័ត៌មានរបស់កម្ពុជាទៅកាន់ពិភពលោក។
Fresh News មានអ្នកយកព័ត៌មាន ដែលមានបទពិសោធន៍យូរឆ្នាំ លើវិស័យព័ត៌មាន នឹងខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីប្រមូលយកព័ត៌មាន ពីគ្រប់ទីកន្លែង និងគ្រប់តថភាពសង្គមទាំងអស់ ចែកជូនប្រជាពលរដ្ឋ កម្ពុជាគ្រប់ស្រទាប់វណ្ណៈ។ Fresh News ក៏សូមធ្វើជាអ្នកឆ្លើយឆ្លង ពាំនាំព័ត៌មានគ្រប់បែបយ៉ាងពី ប្រជាពលរដ្ឋ ទៅកាន់មន្រ្តីរាជរដ្ឋាភិបាល និងពីមន្រ្តីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋវិញផងដែរ។
Fresh News សូមទទួលស្វាគមន៍ និងចុះផ្សាយរាល់ព័ត៌មាន ដែលបានកើតមាននៅតាមទីកន្លែងនានា ពីប្រជាពលរដ្ឋកម្ពុជា ដោយអាចផ្ញើមកកាន់ E-mail: [email protected] និង ទូរស័ព្ទលេខ៖ ០១៧ ៦០៨ ០០៦។ អង្គភាពយើងខ្ញុំ ក៏ទទួលស្វាគមន៍រាល់ការរិះគន់ នានាពីមិត្តអ្នកអាន ដើម្បីនូវភាពចន្លោះប្រហោង របស់យើងខ្ញុំ៕