Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តើហេតុការណ៍ភេរវកម្មបំផ្ទុះគ្រាប់បែក នៅចក្រភពអង់គ្លេសបង្កផលប៉ះពាល់អ្វីខ្លះ? (Video inside)

24-05-2017 18:27

(ទីក្រុងឡុងដ៍)៖ ការវាយប្រហារនៅបានបង្កការបំផ្លិចបំផ្លាញមួយចំនួនសម្រាប់អង់គ្លេស ព្រមទាំងបណ្តាលឱ្យមនុស្សចំនួន ២២នាក់ស្លាប់ (មួយចំនួនជាកុមារ) និង៥៩នាក់ផ្សេងទៀតរងរបួស។ ការវាយប្រហារនេះ បានបង្កឱ្យមានការឡោមព័ទ្ធជុំវិញឆាកប្រគុំតន្ត្រី Manchester Arena និងស្ថានីយ៍ Victoria ខណៈដែលក្រុមស៊ើបអង្កេតនៅតែបន្តការងាររបស់ខ្លួន។

រាល់សេវាកម្មធ្វើដំណើរតាមរថភ្លើងទៅ និងមកពីស្ថានីយ៍ Vicotoria ត្រូវបានលុបចោល។ ការរក្សាសន្តិសុខត្រូវបានដាក់ចេញ ដើម្បីការពារនៅតាមទីក្រុង Manchester ទីក្រុងឡុងដ៍ និងមជ្ឈមណ្ឌលដឹកជញ្ជូនជុំវិញចក្រភពអង់គ្លេស។

ដោយឡែកមជ្ឈមណ្ឌលលក់ទំនិញ និងដងផ្លូវនានាដែលនៅក្បែរនោះ ត្រូវបានគេជម្លៀសមនុស្សចេញ បន្ទាប់ពីមានករណីផ្ទុះគ្រាប់បែកអត្តឃាត។ ចំណែក គណៈកម្មការរៀបចំការប្រឡង បានផ្តល់ដំណឹងដល់សាលាដើម្បីរៀបចំកម្មវិធី GCSE និងការប្រឡងសាជាថ្មី តែយ៉ាងនេះក្តីរាល់ការសម្រេចចិត្តវាអាស្រ័យ ទៅលើសាលាទាំងស្រុង។

អ្វីដែលសំខាន់ ព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែក ដែលបានកើតឡើងនៅចក្រភពអង់គ្លេសនេះ បណ្តាលឱ្យមនុស្សភាគច្រើន ពិសេសជនបរទេស ចាប់ផ្តើមចាត់ទុកថា ប្រទេសមួយនេះកាន់តែអសុវត្ថិភាពជាលំដាប់ ខណៈដែលក្រុមភេរវករ ISIS បានចាត់ទុកប្រទេសនេះ រួមទាំងប្រទេសលោកខាងលិចផ្សេងទៀត ជាគោលដៅនៃការវាយប្រហាររបស់ខ្លួន។

ហេតុនេះវាអាចបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេស អង់គ្លេសមួយកម្រិតផងដែរ៕