(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់សំខាន់ៗមួយចំនួន បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីត្រៀមទទួលសពវីរៈយុទ្ធជនខ្មែរ៤រូប ដែលពលីជីវិតនៅអាហ្រ្វិកកណ្តាល។
Fresh News TV ត្រៀមផ្សាយបន្តផ្ទាល់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សូមបញ្ជាក់ថា សពវីរៈយុទ្ធជនខ្មែរទាំង ៤រូបនេះនឹងត្រូវបញ្ជូនទៅរៀបចំធ្វើពិធីបុណ្យនៅតាមគេហឋានរៀងៗខ្លួននៅក្នុងរាជធានីភ្នំពេញ សៀមរាប ពោធិ៍សាត់ និងខេត្តស្វាយរៀង ដោយមានការហែរហមតាមផ្លូវដោយកម្លាំងអាវុធហត្ថជាច្រើននាក់ និងកម្លាំងនគរបាលផងដែរ៕