Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃទី២នៃយុទ្ធនាការឃោសនា! លោក ប៉ា សុជាតិវង្ស ដឹកនាំសមាជិកបក្សជាង៦ម៉ឺន មកពីខណ្ឌទាំង១២ ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត

21-05-2017 09:03

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១​ ខែឧសភា ឆ្នាំ២០១៧នេះ ដែលត្រូវជាថ្ងៃទី២ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោក ប៉ា សុជាតិវង្ស ប្រធានគណបក្សប្រជាជនរាជធានីភ្នំពេញ បានដឹកនាំសមាជិក សមាជិកា បក្សប្រមាណជាង៦ម៉ឺននាក់ មកពីខណ្ឌទាំង១២ក្នុងរាជធានី បើកយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីស្វែងរកសំឡេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា។

យុទ្ធនាការឃោសនា​ ដែលដឹកនាំដោយ លោក ប៉ា សុជាតិវង្សនេះ សមាជិក សមាជិកាទាំងអស់ បានមកប្រមួលផ្ដុំគ្នានៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោយមកបានបែងចែកទៅតាមសង្កាត់រៀងៗខ្លួន ព្រោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអនុញ្ញាតិឲ្យគណបក្សនយោបាយទាំងអស់ ធ្វើការឃោសនាតែនៅតាមសង្កាត់តែប៉ុណ្ណោះ។

យោងតាមការណែនាំ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា យុទ្ធនាការឃោសនា​រកសំឡេងឆ្នោត​នេះ​មានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧៕