(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ CNN បង្ហាញពីបុគ្គលសំខាន់ៗជាច្រើនរូបរបស់លោក ដូណាល់ ត្រាំ ដែលអាចធ្វើការទាក់ទងយ៉ាងសម្ងាត់ជាមួយ​រដ្ឋា​ភិបាល​រុស្ស៊ី​។

២៖ លេចធ្លាយរឿងសម្ងាត់ថា កាលពីយុទ្ធនាការបោះឆ្នោតអាមេរិក មន្ត្រីរុស្ស៊ីធ្លាប់បង្ហើបថា នឹងប្រើភាពជិតស្និទ្ធជាមួយទីប្រឹក្សា​សន្តិសុខជាតិអាមេរិក ដើម្បីជះឥទ្ធិពលលើរដ្ឋបាល លោក ដូណាល់ ត្រាំ។

៣៖ អតីតនាយក FBI លោក James Comey ព្រមឡើងបកស្រាយដោយបើកចំហរ ចំពោះមុខគណកម្មាធិការស៊ើបអង្កេតនៃ​ព្រឹទ្ធ​សភាអាមេរិក

៤៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson ចេញមុខធានាការពារសន្តិសុខលោក គីម ជុងអ៊ុន ហើយ​ថា​មិន​ឈ្លាន​ពាន របបដឹកនាំកូរ៉េខាងជើងឡើយ តែកូរ៉េខាងជើងត្រូវព្រមបោះចោលអាវុធនុយក្លេអ៊ែរ។

៥៖ លោក Hassan Rouhani ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអ៊ីរ៉ង់ សម្រាប់អាណត្តិទីពីរ។

៦៖ ឆេះសាឡង់នៅសមុទ្រភាគខាងលិច នៃប្រទេសឥណ្ឌូណេស៊ី បណ្តាលឲ្យមនុស្ស០៥នាក់ស្លាប់ និង១៧៣ត្រូវបានជួយ​សង្រ្គោះ ខណៈអ្នកដំណើរប៉ុន្មាននាក់ផ្សេងនៅបន្តបាត់ខ្លួននៅឡើយ។

៧៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្វើដំណើរដល់រាជាណាចក្រ អារ៉ាប៊ី សាអូឌីត ក្នុងដំណើរទស្សនកិច្ច​ក្រៅ​ប្រទេស​លើក​ដំបូង គិតចាប់តាំងពីពេលបានឡើងកាន់អំណាចមក៕