Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថៃនឹងរៀបចំការតាំងពិព័រណ៍ពាណិជ្ជកម្ម «Thailand Products Expo 2017» បង្ហាញលក់ផលិត រយៈពេល៣ថ្ងៃ នៅកោះពេជ្រ

18-05-2017 18:01

(ភ្នំពេញ)៖ ពិព័រណ៍ពាណិជ្ជកម្មថៃដែលមានឈ្មោះថា «Thailand Products Expo 2017» ដែលនឹងប្រព្រឹត្តិឡើង​នា​ថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ ដោយចាប់ពីម៉ោង០៩ព្រឹក ដល់ម៉ោង០៩យប់ នាមជ្ឈមណ្ឌល​តាំង​ពិព័រណ៍កោះពេជ្រ។

ពិព័រណ៍នេះបានជ្រើសរើសយកទំនិញថៃម៉ាល្បីៗ ដែលជាប្រភេទទំនិញថ្មីមកដាក់បង្ហាញ និងរកតំណាងចែកចាយនៅកម្ពុជា ហើយប្រជាពលរដ្ឋអាចជ្រើសរើសទំនិញថៃ ជាច្រើនប្រភេទក្នុងតម្លៃពិសេសជាងតម្លៃលក់ក្នុងទីផ្សារ។

ការតាំងពិព័រណ៍នោះក៏មាន ការរៀបចំប្រគុំតន្រ្ដីដ៏ធំដែលមានតារាចម្រៀន និងតារាកំប្លែងល្បីៗ សម្ដែងជូនទស្សនានាពេលយប់ ចាប់ពីម៉ោង៧យល់ដល់ម៉ោង៩យប់ជារៀងរាល់ថ្ងៃ៕