(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានដើរឃោសនាប្រាប់អ្នកគាំទ្ររបស់ខ្លួន នៅសហរដ្ឋអាមេរិកថា ស្រុកខ្មែរវេទនាណាស់ គឺពលរដ្ឋខ្លះគ្មានបង្គន់នៅតាមផ្ទះ និងរកតែបង្គន់សាធារណៈ ដើម្បីឲ្យអ្នកដំណើរបន្ទោរបង់មិនបានផង។
ការថ្លែងរបស់លោក កឹម សុខា យ៉ាងដូច្នេះ គឺនៅក្នុងវេទិកាជួបជុំសមាជិក និងអ្នកគាំទ្រគណបក្ស នៅក្នុងទីក្រុងសៀអាថល (Seattle) រដ្ឋធានីវ៉ាស៊ីនតោន កាលពីម្សិលមិញ ដែលនេះជាកម្មវិធីចុងក្រោយនៃដំណើរទស្សនកិច្ចរបស់ប្រធានគណបក្សសង្គ្រោះជាតិ មុនពេលឡើងយន្តហោះវិលត្រឡប់មកកម្ពុជាវិញ។
ការឃោសនារបស់លោក កឹម សុខា បែបនេះ ត្រូវបានមន្រ្តីរដ្ឋាភិបាលសម្តែងការហួសចិត្តយ៉ាងពន់ពេក និងអស់សំណើចយ៉ាងខ្លាំង។ (សូមស្តាប់លោក កឹម សុខា និយាយឃោសនា)