Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Royal Group ចុះ MoU ជាមួយក្រុមហ៊ុនចិនចំនួន២ ស្តីពីកិច្ចសហប្រតិបត្តិការសំណង់ និងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជា

15-05-2017 19:55

(ប៉េកាំង-ចិន)៖ ក្រុមហ៊ុន Royal Goup របស់អ្នកឧកញ៉ា គិត ម៉េង នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះអនុស្សារណៈយោគយល់ ជាមួយក្រុមហ៊ុនចិនចំនួន២ រួមមានក្រុមហ៊ុន China Railway 17th Bureau Group និងក្រុមហ៊ុន Sino Great Wall International Engineering Co., Ltd ក្នុងកិច្ចសហប្រតិបត្តិការ ការសាងសង់ និងវិនិយោគបណ្តញផ្លូវដែកនៅកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Royal Group។

ការចុះអនុស្សារណៈយោគយល់គ្នានេះ ក្រុមហ៊ុនទាំង៣ បានឯកភាពគ្នាសហប្រតិបត្តិការ សំណង់ និងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជា។ ភាគីទាំងអស់នឹងពិភាក្សាគ្នាលម្អិត អំពីគម្រោងសក្តានុពលនានា ដោយរាប់បញ្ចូលទាំង៖

១៖ គម្រោងផ្លូវដែកភ្នំពេញ-សៀមរាប
២៖ គម្រោងផ្លូវដែកភ្នំពេញ-ព្រំប្រទល់កម្ពុជា-ថៃ
៣៖ គម្រោងផ្លូវដែកភ្នំពេញ ព្រំប្រទល់កម្ពុជា-វៀតណាម
៤៖ គម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ
៥៖ គម្រោងស្តារ និងជួលជុលផ្លូវដែក២ខ្សែដែលមានស្រាប៕