(ភ្នំពេញ)៖ ស្ថានទូតកម្ពុជា នៅទីក្រុងហាណូយ អន្តរាគមន៍ជួយនារីខ្មែរ៣នាក់ ដែលឈ្មួញបម្រុងនាំទៅរៀបការជាមួយបុរសជនជាតិចិន ថ្នូរជាមួយទឹកប្រាក់ពី ១៥០០ដុល្លារ - ២០០០ដុល្លារ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧នេះ។
នារីទាំង៣នាក់ ត្រូវបានមេខ្យល់នាំឆ្លងចូលប្រទេសវៀតណាម ហើយបន្តដំណើរតាមច្រកព្រំដែនវៀតណាម-ចិន បម្រុងនាំទៅរៀបការជាមួយបុរសជនជាតិចិន នៅប្រទេសចិន មានឈ្មោះទី១៖ កញ្ញា ហ.ស.ណ អាយុ២០ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ចាម។ ទី២៖ ស.ស.ព អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម។ ទី៣៖ កញ្ញា អ.ស.ង អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម។