(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងជាប្រទេសដែលមានការហាមឃាត់ទៅលើរឿងជាច្រើន ដែលអ្នកនឹកស្មានមិនដល់ ហើយអ្នកនឹងមានភាពភ្ញាក់ផ្អើល ប្រសិនបើដឹងថា ត្រឹមតែសកម្មភាពដ៏សាមញ្ញប្រចាំថ្ងៃរបស់អ្នក ក្លាយជារឿងខុសច្បាប់រហូតឈានដល់ការប្រហារជីវិត។ មានខាងក្រោមនេះជាសកម្មភាព ១០យ៉ាងចាត់ទុកជារឿងខុសច្បាប់នៅប្រទេស កូរ៉េខាងជើង៖
១៖ បរិភោគគ្រឿងស្រវឹង
ក្នុងឆ្នាំ២០១៣ មន្ត្រីយោធាកូរ៉េខាងជើងម្នាក់ត្រូវបានប្រហារជីវិតពីបទ មិនបង្ហាញការគោរពចំពោះលោក គីម ជុងអ៊ីល ដោយបរិភោគគ្រឿងស្រវឹង ក្នុងអំឡុងនៃពិធីបុណ្យខួបសព១០០ថ្ងៃរបស់អតីតមេដឹកនាំរូបនេះ។
២៖ ទស្សនាទូរទស្សន៍
កាលពីឆ្នំាមុន ប្រទេសផ្តាច់ការកូរ៉េខាងជើងបានប្រហារជីវិតមនុស្ស៨០នាក់ជាសាធារណ ពីបទមើលកម្មវិធីផ្សាយរបស់កូរ៉េខាងត្បូង។ មិនតែប៉ុណ្ណោះ អាជ្ញាធរថែមទាំងបានបង្ខំមនុស្ស១០,០០០នាក់ ក្នុងនោះរួមទាំងកុមារផងដែរឱ្យមើលការប្រហារជីវិតជនទាំងនោះដោយផ្ទាល់។
៣៖ បើកបរ
នៅកូរ៉េខាងជើង មានតែមន្ត្រីប៉ុណ្ណោះដែលអនុញ្ញាតឱ្យប្រើប្រាស់រថយន្ត។ តាមការសន្និដ្ឋានបានឱ្យដឹងថា មានតែមនុស្សម្នាក់ក្នុងចំណោម ១០០នាក់ប៉ុណ្ណោះទេ ដែលមានកាន់កាប់រថយន្ត។
៤៖ ស្តាប់តន្រី្ត
ជនជាតិកូរ៉េខាងជើង មិនធា្លប់បានស្គាល់តារាចម្រៀង Taylor Swift ឬតារាចម្រៀងបរទេសផ្សេងទៀតឡើយ លើកលែងតែអ្នកចម្រៀងទាំងនោះ ច្រៀងលើកសរសើរពីភាពអស្ចារ្យរបស់មេដឹកនាំកំពូល គីម ជុងអ៊ុន។
៥៖ ធ្វើទំនាក់ទំនងជាមួយមនុស្សនៅបរទេស
ការហៅទូរសព្ទទៅអ្នកណាម្នាក់នៅក្រៅប្រទេស អាចឱ្យអ្នកស្លាប់បាន។ ក្នុងឆ្នាំ២០០៧ បុរសម្នាក់ត្រូវបានបាញ់សម្លាប់ក្នុងចំណោមហ្វូងមនុស្ស នៅក្នុងពហុកីឡាដ្ឋាន ដែលបានហៅទូរសព្ទទៅក្រៅប្រទេស។ ក្នុងហេតុការណ៍ ក៏មានមនុស្ស៦នាក់ផ្សេងទៀត ត្រូវហ្វូងមនុស្សជាន់រហូតដល់ស្លាប់ បន្ទាប់ពីស្លន់ស្លោដោយសារការប្រហារជីវិតនេះ។
៦៖ បញ្ចេញយោបល់
អ្នកប្រហែលនឹកស្មានមិនដល់ទេថា បើបុគ្គលណាម្នាក់ហ៊ានរិះគន់ទៅរបបដឹកនាំ ច្បាស់ជាត្រូវបញ្ជូនទៅកាន់ជំរុំអប់រំជាមិនខាន។
៧៖ ចាកចេញទៅក្រៅប្រទេស
មិនបានសូម្បីតែគិត ពីដំណើរកំសាន្តទៅប្រទេសកូរ៉េខាងត្បូង ឬប្រទេសផ្សេងទៀត អ្នកច្បាស់ជាត្រូវចាប់ខ្លួនជាមិនខាន។
៨៖ មានជំនឿសាសនា
ប្រទេស កូរ៉េខាងជើងបានប្រកាសថា រដ្ឋាភិបាលបានផ្តល់សេរីភាពដល់ការគោរពសាសនា ប៉ុន្តែស្រ្តីគ្រឹស្តសាសនិកម្នាក់ត្រូវបានចោទប្រកាន់ ពីបទចែកចាយព្រះគម្ពីរ នាងត្រូវបានប្រហារជីវិតជាសាធារណៈ។
៩៖ ទស្សនារឿងអាសអាភាស
ការទស្សនា ឬលក់រឿងអាសអាភាស ក៏ត្រូវប្រហារជីវិតផងដែរ។
១០៖ ប្រើប្រាស់អ៊ីនធើណែត
ប្រទេស កូរ៉េខាងជើងគ្មានអ៊ីនធើណែតឡើយ អ្វីដែលមនុស្សអាចស្រាវជ្រាវបានគឺមានតែការឃោសនាលើកដំកើនអំពីរដ្ឋប៉ុណ្ណោះ។ បន្ទាប់ពីអានអត្ថបទ នេះ អ្នកអាចនឹងមានអារម្មណ៍ថា អ្នកមានសំណាងខ្លាំងបែបណា ដែលមិនបានកើតជាជនជាតិកូរ៉េខាងជើង៕