(បាត់ដំបង)៖ លោក រុន រ័ត្នវសនា អនុប្រធានក្រុមការងារ គណក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្កែ ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារ គណក្សប្រជាជនកម្ពុជា ចុះជួយឃុំអន្លង់វិល ឃុំរកា និងឃុំអូរដំបងមួយ នៅថ្ងៃទី១៣ ខែឧសភានេះ បានអំពាវនាវ និងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ ដែលជាសមាជិកសមាជិការបក្ស សូមត្រៀមឯកសារបោះឆ្នោតឲ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឲ្យបានគ្រប់ៗគ្នានៅដែលនឹងចូលមកដល់ក្នុងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ពោលគឺនៅតែ ២៣ថ្ងៃ ទៀតប៉ុណ្ណោះ។
ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសដែល លោក រុន រ័ត្នវាសនា ដឹកនាំសហការរី និងបេក្ខភាពសមាជិកក្រុមប្រឹក្សាឃុំ ចុះជួបសំណេះសំណាល និងធ្វើបច្ចុប្បន្នភាព បងប្អូនប្រជាពលរដ្ឋ តាមខ្នងផ្ទះក្នុងឃុំទាំងបី (ឃុំអន្លង់វិល ឃុំរកា និងឃុំអូរដំបងមួយ)។
ក្នុងឱកាសចុះជួបសំណេះសំណាលនោះ លោក រុន រ័ត្នវាសនា បានផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលជានិច្ចជាកាលសម្តេច តែងគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។ ក្នុងឱកាសជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋក្នុងឃុំអន្លង់វិល ឃុំរកា និងឃុំអូរដំបងមួយ លោក រុន រ័ត្នវាសនា ផ្តល់ថវិកាមូលនិធិមនុស្សធម៌ របស់សម្តេចក្រឡាហោម ស ខេង ដល់ស្ត្រីសម្រាលកូន និងគ្រួសារដែលមានសមាជិកមរណភាពចំនួន១៣៦គ្រួសារ សរុបថវិកាមានចំនួនជាង ៥១លានរៀល។
លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ ត្រូវពាក់មួកសុវត្ថិភាព មិនត្រូវបើកបរល្មើសល្បឿនកំណត់ មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ឬប្រើប្រាស់សារធាតតុញៀន។
លោរុន រ័ត្នវាសនា បានណែនាំប្រជាពលរដ្ឋទាំងបីឃុំអំពីការត្រៀមលក្ខណៈដើម្បីចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៩ចំណុច ដូចខាងក្រោម៖
១៖ ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
២៖ យើងត្រូវដឹងឲ្យបានច្បាស់ អំពីលេខរៀង ឈ្មោះរបស់យើង លេខកូដ និងទីតាំងការរិយាល័យបោះឆ្នោត ដែលមានបញ្ជាក់ក្នុងបង្កាន់ដៃបញ្ជាក់ការ ចុះឈ្មោះបោះឆ្នោត និងក្នុងបញ្ជីបោះឆ្នោត ដែលបានផ្សាយ ឬក្នុងប័ណ្ណព័ត៌មានអ្នកបោះឆ្នោត។
៣៖ យើងត្រូវត្រៀមពេលវេលា និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត សម្រាប់ ប្រើនៅថ្ងៃបោះឆ្នោត។
៤៖ យើងបោះឆ្នោត ជូនគណបក្សនយោលបាយណាមួយ ដែលយើងពេញចិត្ត ដោយគ្មានការគំរាមកំហែង ការបំភិតបំភ័យ ឬការ បង្ខិតបង្ខំណាមួយ មកលើយើងបានឡើយ។
៥៖ យើងគូសសន្លឹកឆ្នោត ក្នុងបន្ទប់សម្ងាត់តែម្នាកឯង ដោយគ្មានអ្នកណាម្នាក់ អាចដឹងថា យើងបោះឆ្នោតជូនគណបក្សនយោ បាយណាមួយឡើយ។
៦៖ អ្នកបោះឆ្នោតម្នាក់ៗ មានសិទ្ធិបោះឆ្នោតតែមួយសន្លឹក និងតែម្ដងគត់ ដោយត្រូវទៅបោះឆ្នោតដោយខ្លួនឯងផ្ទាល់ នៅការិយា ល័យបោះឆ្នោត ដែលមានឈ្មោះរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត និងយកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារ បញ្ជាក់អត្តសញ្ញាណ ប្រើឲ្យការបោះឆ្នោត។
៧៖ ប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ ប៉ុន្ដែពុំបានទៅបោះឆ្នោត គឺធ្វើឲ្យបាត់សិទ្ធិ របស់ខ្លួនឯង ក្នុងការចូលរួមអភិវឌ្ឍឃុំ-សង្កាត់ និងសង្គមជាតិ។
៨៖ ដើម្បីមានក្រុមប្រឹក្សាឃុំ សង្កាត់មានសមត្ថភាព និងឈ្លាសវៃ យើងត្រូវចូលរួមបោះឆ្នោតទាំងអស់គ្នា តាមលទ្ធិប្រជា ធិបតេ យ្យ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើរភាព ដោយចំពោះ និងដោយសម្ងាត់។
៩៖ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងអភិវឌ្ឍទៅបាន គឺអាស្រ័យលើក្រុមប្រឹក្សាឃុំ សង្កាត់មានសមត្ថភាព និងឈ្លាសវៃ៕