(តាកែវ)៖ ព្រឹកថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០១៧ នេះលោក ហ៊ុល សំអុន សមាជិកគណៈកម្មការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានការងារចុះជួយឃុំ តាភេម ស្រុកត្រាំកក់ ខេត្តតាកែវ និងលោកគ្រូពេទ្យ អ្នកគ្រូគ្រូពេទ្យស្ម័គ្រចិត្ត មិនគិតពីការនឿយហត់ បានលះបង់ពេលវេលាថ្ងៃឈប់សម្រាក ចុះមកមូលដ្ឋាន ពិនិត្យព្យាបាលជំងឺជូនបងប្អូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ មិនប្រកាន់ សាសនា ពណ៌សម្បុរ និន្នាការនយោបាយ បានចំនួន១២២៧នាក់ ក្នុងនោះកុមារចំនួន១៨៦នាក់ ដោយពិនិត្យលើជំងឺទូទៅ រោគស្ត្រី លើសឈាម ជំងឺជំងឺសួត ជំងឺរាគ សើស្បែក។
លោកវេជ្ជបណ្ឌិត ឌឿន វុទ្ឋា តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ថ្លែងថា ក្រុមគ្រូពេទ្យត្រូវចេះជួយប្រជាពលរដ្ឋ ដោយប្រកាន់ជាប់ក្រមសីលធម៌ និងវិជ្ជាជីវៈពេទ្យ ផ្តើមចេញពីអំពើល្អចេះជួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទីណាមានសម្តេចតេជោ ហ៊ុន សែន ទីនោះមានការអភិវឌ្ឍន៍ និងសុខសន្តិភាព។
ជាទីបញ្ចប់ប្រជាពលរដ្ឋ ដែលបានមកទទួលការព្យាបាលជំងឺ សប្បាយរីករាយ សូមថ្លែងអំណរគុណដល់ក្រុមការងារ គណបក្សប្រជាជនកម្ពុជា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ និងសូមណូមពរឲ្យក្រុមគ្រូពេទ្យចុះមកម្តងទៀត៕