(ភ្នំពេញ)៖ «ខ្សែក្រវាត់ និងផ្លូវរបស់ចិន» ជាគោលនយោបាយយុទ្ធសាស្រ្ត ដែលបានដាក់ចេញដោយរដ្ឋាភិបាលចិន ក្រោមគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី ហ្ស៊ី ជិនពីង ដោយផ្តោតលើការតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងចំណោមប្រទេសនានា រវាងសាធារណរដ្ឋប្រជាមានិតចិន ជាមួយប្រទេសនៅតំបន់។
គោលនយោបាយយុទ្ធសាស្រ្តនេះ ត្រូវបានចាប់ផ្តើមផ្សព្វផ្សាយពីប្រទេសមួយទៅប្រទេសមួយ ជាពិសេសប្រទេសដែលមានទំនាក់ទំនងល្អជាមួយចិន។ បទចម្រៀង «អ្វីទៅជា ខ្សែក្រវាត់ និងផ្លូវ?» របស់ប្រទេសចិន បាននិងកំពុងចាក់ដោតនៅក្នុងក្រអៅបេះដូងប្រជាជននៅក្នុងតំបន់ឱ្យយល់ថា អ្វីទៅជាគំនិតរបស់ចិនពេលនេះ។
អត្ថន័យ « ខ្សែក្រវាត់ និងផ្លូវរបស់ចិន» បានបង្ហាញថា ចិនមានបំណងបង្កើតប្រវត្តិសាស្ត្រថ្មី តាមរយៈគំរោងកសាងខ្សែក្រវាត់ និងផ្លូវ ដោយទម្លុះរនាំងឧបសគ្គ និងកសាងផ្តូវតភ្ជាប់គ្នាទាំងលើគោក និងឆ្លងកាត់សមុទ្រ ដើម្បីរួមគ្នាធ្វើការអភិវឌ្ឍ និងទទួលបានវិបុលភាព ដែលពិភពលោកតែងតែសុបិន្តចង់បាន។
អត្ថន័យនៃបទចម្រៀងស្តីពីគោលនយោបាយនេះ ក៏ចង់បង្ហាញថា យើងរួមគ្នាបង្កើតខ្សែក្រវាត់ និងផ្លូវ ចាប់ផ្តើមពីខ្ញុំនិងអ្នក ដោយធ្វើការចែករំលែកអ្វីល្អៗ និងបង្កើតមិត្តភាព រួមទាំងការចែករំលែកសេចក្តីស្រឡាញ់ តាមរយៈការផ្សាភ្ជាប់បេះដូងយើងរួមគ្នា។ វាអាចសម្រេចទៅបាន តាមរយៈការកសាងផ្លូវឆ្វាត់ឆ្វែងបន្ថែម រួមទាំងកំពង់ផែច្រើនជាងមុន។ ជាងនេះទៀត យើងត្រូវរួមគ្នាបង្កើតគំនិតថ្មី តាមរយៈការផ្លាស់ប្តូរវប្បធម៌ ហើយធ្វើពាណិជ្ជកម្មរួមគ្ នាដើម្បីភាពរីកចំរើន ទៅតាមខ្សែបណ្តាញ និងមធ្យោបាយការទូតដ៏រីកដុះដាលដែលយើងបង្កើតឡើង។ នេះជាទិសដៅនៃក្រវ៉ាត់ ផ្លូវដែលបង្កើតឡើង ដើម្បីឆ្ពោះទៅរកអនាគតដ៏រុងរឿងរួមគ្នា។
ខាងក្រោមនេះជាចម្រៀងមួយបទ ដែលបង្ហាញពីអត្ថន័យនៃគោលនយោបាយ« ខ្សែក្រវាត់ និងផ្លូវរបស់ចិន»៖