(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្ត្រី សេរី កុសល បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋ រួមមានស្ត្រីទើបសម្រាលកូនរួចចំនួន៦២នាក់ ឃុំគោកតាធឹង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខនេះ លោកទេសរដ្ឋមន្ត្រី សេរី កុសល បាននាំយកនូវថវិកា និងអំណោយមួយចំនួនដែលជាមូលនិធីឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឧបត្ថម្ផជូន ដល់ស្ត្រីទើបឆ្លងទន្លេរួចចំនួន៦២នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល សារ៉ុង១ និងក្រមា១ ហើយការចែកជូននេះ ធ្វើឡើងក្នុងសកម្មភាពមនុស្សធម៌ ដោយមិនមានប្រកាន់និន្នាការនយោបាយឡើយ។
ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី បាននាំនូវការសាកសួរសុខទុក្ខចំពោះបងប្អូនទាំងអស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូន។
លោកទេសរដ្ឋមន្ត្រី សេរី កុសល ក៏បានប្រាប់ឲ្យបងប្អូនដែលបានចុះឈ្មោះបោះឆ្នោតរួចហើយនោះ សូមត្រៀមខ្លួនទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដែលនៅសល់តែ២៨ខែទៀតប៉ុណ្ណោះ៕