(ភ្នំពេញ)៖ ខុសពីឆ្នាំ ២០១២ ឬ២០១៣ ដែលការជួបជុំរបស់គណបក្សសង្គ្រោះជាតិមានសមាជិកចំនួនច្រើនល្មម និង អាចប្រមូលបានថវិការាប់ម៉ឺនដុល្លារ ម្តងៗ ប៉ុន្តែនៅឆ្នាំ២០១៧ នេះក្រោយពីមើលឃើញគណបក្សសង្គ្រោះជាតិគ្រាន់ តែជាបក្សដែលមានកម្មវិធីខ្យល់បោកប្រាស់រាស្ត្រ និងបរាជ័យគ្រប់ការ បោះឆ្នោត ការជួបជុំរបស់បក្សនេះនៅបរទេស បានប្រែជាសោះកក្រោះ ការចូលរួមកាន់តែចុះទៅ និងនៅសល់កៅអីជាច្រើនក្នុងជំនួបនោះ ហើយថវិកា ក៏ប្រមូលបានតិចដែរ ដែលមិនអាចនឹងទូទាត់ជាមួយថ្លៃសំបុត្រយន្តហោះ និងការស្នាក់នៅរបស់គណៈប្រតិភូនេះបានឡើយ។

នៅថ្ងៃទី៧ ខែឧសភា មានជំនួបពីរបានធ្វើឡើងនៅក្រៅប្រទេស ទី១ ជំនួបកឹម សុខា ជាមួយអ្នកគាំទ្ររបស់ខ្លួននៅ សហរដ្ឋអាមេរិក និងទី២ ជំនួបរវាង ប៉ុល ហំម, អេង ឆៃអ៊ាង និងពលករនៅប្រទេសកូរ៉េ។ ជំនួបទាំងពីរនេះមិនមានមនុស្សចូលរួមច្រើនឡើយ ហើយកៅអីដែលត្រៀមទទួលអ្នកចូលរួមបាន នៅសល់យ៉ាងច្រើន ដែលបង្ហាញពីការធ្លាក់ចុះការគាំទ្ររបស់អនិកជនខ្មែរ និងពលករនៅក្រៅប្រទេសដែលធ្វើឱ្យប្រភពថវិការបស់បក្សនេះចុះខ្សោយដែរ។

តើមូលហេតុអ្វីបានជាបក្សប្រឆាំងបាត់ការគាំទ្រនៅមូលដ្ឋានក្រៅប្រទេស?

១៖ កឹម សុខា នៅអាមេរិក៖ នៅចំពោះមនុស្សប្រមាណជាង៥០នាក់ កឹម សុខា បានថ្លែងអង្វរកពលរដ្ឋខ្មែររស់ នៅលើទឹកដីអាមេរិកគាំទ្រគណបក្ស សង្គ្រោះជាតិបន្តទៀត ដោយបានលើកឡើងថាសូមកុំអាលបាក់ទឹកចិត្តនិងអស់ សង្ឃឹម។ កឹម សុខា បានថ្លែងទទួលស្គាល់ថា ពលរដ្ឋមួយចំនួនសម្រេចចិត្ត មិនមកចូលរួមដោយសារតែបាលះបង់យូរមកហើយ ប៉ុន្តែគ្មានបានផលប្រយោជន៍អ្វីឡើយ អស់តែប្រាក់ខាតបង់តែពេលវេលា។ មិនបានផលប្រយោជន៍គឺ ដោយសារតែគណបក្សសង្រ្គោះជាតិ បានឃោសនានិងសន្យាខ្យល់ឱ្យតួនាទីតំណែងអ្នកដែលបានលះបង់ប្រាក់ជួយ ខ្លួនតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០មក រហូតដល់ខ្លួនឯងខ្សោះខ្យល់ គ្មានប្រាក់ជាប់នឹងខ្លួន ខ្លះជំពាក់បំណុលគេទៀត ហើយតំណែងដែលបក្សសង្គ្រោះជាតិបានសន្យាឱ្យ ក៏មិនបានដូចបំណង ហើយអ្នកខ្លះលង់នឹងការសន្យានេះរហូតដល់មានជំងឺផ្លូវចិត្តផងដែរ។

រូបភាពនៃការជួបជុំដ៏រប៉េះរប៉ោះ មានអ្នកចូលរួមតិចតួចរបស់គណបក្សសង្គ្រោះជាតិ បានបង្ហាញយ៉ាងច្បាស់ថា ពលរដ្ឋនៅក្រៅប្រទេសបានដឹងច្បាស់ពីការ សន្យាខ្យល់ និងបំបំភ្លៃស្ថានការខុសពីការពិត ដែលពួកគាត់ធ្លាប់បានដឹង និងបានទទួលព័ត៌មាន និងបានដឹងពីល្បិចរបស់ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលដើររៃអង្គាសប្រាក់សម្រាប់តែផល ប្រយោជន៍ផ្ទាល់ខ្លួននិងបក្សពួកខ្លួនប៉ុណ្ណោះ។ ពេលខ្លះគេមិនចាប់អារម្មណ៍ធ្វើឱ្យការចំណាយ ទឹកមាត់ និយាយទេសនាជាមួយអ្នកចូលរួមបានត្រឹមតែស្តាប់ និងទះដៃ ប៉ុន្តែមិនជឿជាក់លើអំនួតគ្មានព្រំដែនរបស់កឹម សុខា និងមន្ត្រីរបស់ខ្លួន ឡើយ។

ការគាំទ្ររបស់ពលរដ្ឋនៅក្រៅប្រទេសចំពោះបក្សប្រឆាំងត្រូវបានមើលឃើញថាធ្លាក់ចុះ ហើយគណបក្សប្រជាជនបានកើនឡើងដោយសារតែបងប្អូន ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ និងបានជួបប្រាស្រ័យទាក់ទងនិងជួប ដោយផ្ទាល់ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងក្រុមយុវជននៅក្រៅប្រទេស។

២៖ ប៉ុល ហំម និងអេង ឆៃអ៊ាង នៅកូរ៉េខាងត្បូងទទួលបានការគាំទ្រតិច៖ តាមគម្រោង ប៉ុល ហំម និងអេង ឆៃអ៊ាង នឹងជួបពលករនៅកូរ៉េរាប់ពាន់នាក់ ប៉ុន្តែជាក់ស្តែងក្នុងជំនួបនៅព្រឹកថ្ងៃទី៧ ខែឧសភានេះ ពលករមិនដល់១០០នាក់ផងបាន មកជួបស្តាប់ការឃោសនារៃអង្គាសរបស់មន្ត្រីបក្សប្រឆាំងនេះ។ អ្នកចូលរួមខ្លះហាក់ដូចជាគ្មានអារម្មណ៍ នឹងការគាំទ្របក្សនេះបន្តទៀត និងបាក់ទឹកចិត្តជាមួយគណបក្សសង្គ្រោះជាតិ ដោយសារតែមិត្តភក្តិខ្លួន និងអ្នកគាំទ្រ មួយចំនួនពីមុន បានដើរចេញពីបក្សនេះទៅគាំទ្របក្សផ្សេង ព្រោះបក្សប្រឆាំងមានតែការសន្យាខ្យល់ និងគ្មានគោលនយោបាយច្បាស់លាស់ និងមានការការ បោលបញ្ឆោតប្រមូលលុយតែប៉ុណ្ណោះ។ ដូច្នេះហើយបានជា មានអ្នកមិនចាប់អារម្មណ៍ និងគ្មានការចូលរួម និងគាំទ្រច្រើន។

ពេលនេះមូលដ្ឋានក្រៅប្រទេសដែលប្រភពធនធានហិរញ្ញវត្ថុរបស់គណបក្សសង្គ្រោះជាតិត្រូវបានគេមើលឃើញថា បានធ្លាក់ចុះយ៉ាងខ្លាំងដោយសារ តែការគាំទ្រនៅក្រៅប្រទេសមានការធ្លាក់ចុះទាំងនៅសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ នៅទ្វីបអឺរ៉ុប និងនៅប្រទេសកូរ៉េខាងត្បូង។ ថវិកាដែលប្រមូលបានក៏មិនច្រើនដូចពីមុនដែរ ព្រោះពលរដ្ឋទាំងនោះគ្មានជំនឿលើបក្សនេះបន្តទៀតឡើយ ទោះបីជាមេបក្សនេះខំស្រែកថា បន្លប់ពលរដ្ឋថា «តស៊ូបងប្អូន យើងនៅសល់តែមួយដង្ហើមចង្រិតទៀតទេ យើងនឹងឈ្នះការបោះឆ្នោតហើយ» ក៏ដោយ។ នេះបញ្ជាក់ថា ពលរដ្ឋខ្មែរមានការយល់ដឹង ច្រើននិងយល់ដឹងថា តើនរណាជាអ្នកកសាងប្រទេសពិតប្រាកដ នរណាជាអ្នកការពារសន្តិភាពដែលកម្ពុជាមាន និងដឹងថា នរណាបានត្រឹមតែដើរ សន្យាខ្យល់ ដើរញុះញង់ដុតកំហឹងពលរដ្ឋឱ្យស្អប់ខ្ពើម និងប្រកាន់ពូជសាសន៍ បញ្ឆេះ កំហឹងវណ្ណៈ និងបង្កការគំរាមលើសន្តិភាព និងស្ថិរភាពដែលកម្ពុជា មានតាមរយៈការប៉ុនប៉ងយកប្រទេសទៅដាក់នៅ ក្រោមការគ្រប់គ្រង ឬឥទ្ធិពលបរទេស ពេលខ្លួនឈ្នះការបោះឆ្នោត។ លើកនេះមន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិធ្វើដំណើរទៅក្រៅប្រទេសបោសគូថខោ គិតថានឹងអាចបោកលុយគេបានច្រើនតែមិនបានដូចចិត្ត។ ដូច្នេះរាស្ត្រខ្មែរបានយល់ច្បាស់ហើយ កុំចង់មកបោកទៀត!

ជាក់ស្តែង នៅពេលដែលពលការិនីម្នាក់ ចោទសួរអំពីតម្លាភាព នៃមូលនិធិដែលបានពីការរៃអង្គាស និងសួរ អេង ឆៃអ៊ាង ពីរហស្សនាមស្តេចល្បែង ទាំង ប៉ុល ហំម និងអេង ឆៃអ៊ាង បានព្យាយាមមិនឆ្លើយឱ្យចំសំណួរឡើយ តែបានបង្វែងដានទៅបញ្ហាផ្សេង។ នេះបង្ហាញថា មន្ត្រីបក្សសង្គ្រោះជាតិបាន ព្យាយាមលាក់បាំងទង្វើអាក្រក់ការកឹបកេងលុយមូលនិធិប្រមូលបាន និងអំពើអសីលធម៌របស់ខ្លួនដែលមិនមែនជាគំរូសម្រាប់ប្រជាជនកម្ពុជា ខណៈខ្លួន និងក្រុមមន្រ្តីបក្សសង្គ្រោះជាតិ ត្រូវបានគេដឹងថា បានកឹបកេងថវិកាដើម្បីផល ប្រយោជន៍ផ្ទាល់ខ្លួន និងបានប្រព្រឹត្តល្បែងទាំង៣ ដែលព្រះពុទ្ធសាសនា ហាមឃាត់។

អ្វីដែលអាម៉ាសជាងនេះទៅ ទៀតនៅក្នុងជំនួបនៅព្រឹកថ្ងៃទី៧ ខែឧសភានេះក្រុម ប៉ុល ហំម និងអេង ឆៃអ៊ាង ហាក់ដូចជាបាក់ទឹកចិត្ត និងអស់សង្ឃឹមចំពោះការបាត់បង់ការគាំទ្ររបស់ខ្លួនពីពលករ នៅប្រទេសកូរ៉េខាងត្បូង ព្រោះខ្លួនខំនិយាយឃោសនា វៃអ្នកនោះរិះគន់អ្នកនោះ តែចុងក្រោយប្រមូល ថវិកាបានត្រឹមតែ១៤០០ដុល្លារ និងប្រាក់រៀល ៥០០០រៀល។ បើគិតពីថ្លៃឈ្នួលធ្វើដំណើររបស់គណៈប្រតិភូ ៤នាក់ ពីកម្ពុជាទៅនេះមិនទាំងគ្រប់
ផង។ តើឱ្យរំពឹងអីទៀត? គ្រាន់តែមើលរូបថតក៏ដឹងដែរ ពេលដែលដើរចេញពីជំនួបនេះវិញ អេង ឆៃអ៊ាង ហាក់ដូចជាគ្មានអារម្មណ៍ក្នុងខ្លួនបន្តិចសោះ ហើយក៏កាន់តែមិនសប្បាយចិត្ត ព្រោះត្រូវបានគេសួរបកអាក្រាតពីការឈ្លក់នឹង ល្បែងរបស់ខ្លួន និងបាក់ទឹកចិត្តព្រោះក្តីរំពឹងថា នឹងប្រមូលបានថវិកាច្រើន ពីពលករនៅកូរ៉េ បានបរាជ័យ។ សូម្បីចាប់ដៃលាជាមួយអ្នកចូលរួម និងរៀបចំកម្មវិធីឱ្យខ្លួនក៏ អេង ឆៃអ៊ាង មិនមើលមុខផង ព្រោះបានលុយតិចពេក៕

ដោយ៖ ចៅ ចាក់ស្មុក