(ហ្សាកាតា)៖ ក្រុមប៉ូលិសឥណ្ឌូនេស៊ី នៅតែបន្តធ្វើប្រតិបត្តិការតាមប្រមាញ់អ្នកទោសរាប់រយនាក់ ដែលបានរត់គេចចេញពីពន្ធនាគារមួយកន្លែង ស្ថិតនៅលើកោះស៊ូម៉ាត្រា។ នេះបើតាមអាជ្ញាធរឥណ្ឌូនេស៊ី ដកស្រង់ដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០១៧។
អាជ្ញាធរឥណ្ឌូនេស៊ី បានឱ្យដឹងទៀតថា អ្នកទំាងទោសច្រើនជាង ៤០០នាក់ បានរត់គេចចេញពីពន្ធនាគារ Sialang Bingkuk ស្ថិតក្នុង នៃទីក្រុង Pekanbaru នៃខេត្ត Riau កាលពីថ្ងៃសុក្រ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយឆ្មាំពន្ធនាគារ។ ក៏ប៉ុន្តែ គិតមកទល់ពេលនេះ ប៉ូលិសឥណ្ឌនេស៊ី ចាប់បានអ្នកទោស២១៩នាក់មកវិញ ខណៈ២០០នាក់ផ្សេងទៀត កំពុងសម្ងំលាក់ខ្លួននៅឡើយ។
គួររំលឹកថា កាលពីឆ្នាំ២០១៣ អ្នកទោសច្រើនជាង ២០០នាក់ ក៏ធ្លាប់បានហែកគុករបៀបនេះផងដែរ នៅក្នុងទីក្រុង Medan នៃកោះស៊ីម៉ាត្រា ដោយនៅកាលណោះ មានមនុស្ស០៥នាក់ ត្រូវបានសម្លាប់៕