(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ឯក សម តារា ប្រធានក្រុមការងារចុះជួយឃុំញរ ស្រុកកំពង់រោរ៍ ខេត្តស្វាយរៀង បានចុះជួបសំណេះសំណាល ជាមួយប្រធានក្រុមបក្ស របស់គណបក្សប្រជាជនកម្ពុជាចំនួន៤០០នាក់ ដោយបានជំរុញឲ្យប្រជាពលរដ្ឋ ត្រៀមឯកសារបម្រើដល់ការបោះឆ្នោត ឲ្យបានគ្រប់ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ុ។
ក្នុងឱកាសចុះសំណេះសំណាលនាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ ឧត្តមសេនីយ៍ឯក សម តារា បានផ្តាំផ្ញើជូនប្រធានក្រុមបក្សទាំងអស់ ត្រូវធ្វើការអប់រំឲ្យសមាជិកបក្ស និងកូនចៅរបស់ខ្លួន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនទេ ដែលធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍។
លោកបានលើកឡើងទៀតថា គណបក្សប្រជាជន បានការពារបូរណភាពដែនដី និងដោះស្រាយបញ្ហាព្រំដែន ហើយបានអភិវឌ្ឍន៍ឃុំ សង្កាត់ របស់យើងឲ្យកាន់តែរីកចម្រើនខ្លាំងក្លា មានផ្លូវ មានអគ្គិសនី មានទឹកស្អាតប្រើប្រាស់។
លោកបានសង្កត់ធ្ងន់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលរួមសុខ រួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ។
លើកពីនេះទៅទៀត នោះលោកឧត្តមសេនីយ៍ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំទាំងអស់ ត្រៀមរៀបចំឯកសារបោះឆ្នោត ឲ្យបានគ្រប់គ្រាន់ ដើម្បីអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ឲ្យបានគ្រប់គ្នានៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧៕