(ភ្នំពេញ)៖ នៅក្នុងសប្តាហ៍នេះ កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បានធ្វើការស្រាវជ្រាវរហូតឈានទៅដល់ ការចាប់ខ្លួនជនជាតិបរទេសចំនួន៨៧នាក់ ពីបទស្នាក់នៅ និងធ្វើការខុសច្បាប់ តាមរាជធានី-ខេត្តមួយចំនួន។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧នេះថា គិតពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ ពីការងារស្រាវជ្រាវ និងអនុវត្តនីតិវិធី អគ្គនាយកយដ្ឋានអន្តោប្រវេសន៍ បានឃាត់ខ្លួនប្រចាំសប្តាហ៍ សរុបចំនួ៨៧នាក់ ក្នុងនោះស្រី១២នាក់ មាន៤សញ្ជាតិដូចខាងក្រោម៖

* ជនជាតិវៀតណាម ចំនួន ២៤នាក់/ស្រី១២នាក់
* ជនជាតិនីហ្សេរីយ៉ា ចំនួន ៦១នាក់
* ជនជាតិ អាមេរិក ចំនួន ០១នាក់
* ជនជាតិ ហ្គាណា ចំនួន ០១នាក់។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ពួកគេបានលួចឆ្លងដែនចូលស្នាក់នៅ គ្មានលិខិតឆ្លងដែន និងស្នាក់នៅលើសទិដ្ឋាការ​​ និងធ្វើការដោយខុសច្បាប់។

 ជាមួយគ្នានេះនៅសប្តាហ៍នេះ កម្លាំងនគរបាល បានបណ្តេញសរុបចំនួន៤៦នាក់/ស្រី១៣នាក់ មាន០៦សញ្ជាតិខាងក្រោម៖

* ជនជាតិ វៀតណាម  ចំនួន ៤០នាក់/ស្រី១៣នាក់
* ជនជាតិ អូស្ត្រាលី   ចំនួន ០១នាក់ស្រី
* ជនជាតិ នីហ្សេរីយ៉ា  ចំនួន ០២នាក់
* ជនជាតិ អាមេរិក   ចំនួន ០១នាក់
* ជនជាតិ ចរជៀ   ចំនួន ០១នាក់
* ជនជាតិ ហ្គាណា   ចំនួន ០១នាក់។

បើតាមលោក អ៊ុក ហៃសីឡា ស្ថិស្ថិតិជនបរទេសដែលកំពុងស្នាក់នៅក្នុង កន្លែងត្រៀមបណ្តេញចេញ (មណ្ឌលភ្នំពេញ និងមណ្ឌលសៀមរាប) សរុបចំនួន៨៤នាក់/ស្រី០២នាក់ មាន១០សញ្ជាតិ៕