Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប៉ា សុជាតិវង្ស និងអ្នកឧកញ៉ា ពុង ឃាវសែ ចុះផ្ដល់ប័ណ្ណអគារសហកម្មសិទ្ធិ ជូនពលរដ្ឋសហគមន៍ដីមាស១៤១គ្រួសារ ផ្លាស់ប្តូរជីវិតថ្មី នៅបុរីរុងរឿង (Video inside)

06-05-2017 15:35

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ បានចុះផ្ដល់ប័ណ្ណអគារសហកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ សហគមន៍ដីមាស១៤១គ្រួសារ ដែលទើបបានរស់នៅក្នុងបុរីរឿង នៅមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។

​ប្រជាពលរដ្ឋសហគមន៍ដីមាស១៤១គ្រួសារ កាលពីអតីតកាល រស់នៅតំបន់មិនរៀបរយ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ហើយពេលនេះ ផ្លាស់ប្តូរទីលំនៅ បានប្រៀបធៀបការរស់នៅរបស់ពួកគាត់ នាទីតាំងចាស់ដូចទៅនឹងការរស់ នៅក្នុងឋាននរកអីចឹងដែរ ព្រោះពួកគាត់ពិតជាវេទនារាប់ឆ្នាំមកហើយ ប៉ុន្តែដោយសារគ្មានជំរើស ទើបបង្ខំចិត្តរស់នៅទីនោះរហូតមក ហើយក៏ត្រូវបានអាជ្ញាធរ និងក្រុមហ៊ុន OCIC រំដោះពួកគាត់ចេញពីទីកន្លែងលំបាកវេទនា មករស់នៅកន្លែងថ្មី ដែលពោរពេញដោយផាសុកភាព។

ជាមួយនឹងការផ្លាស់ប្តូរផ្ទះថ្មីនេះ ក្រុមប្រជាពលរដ្ឋសហគមន៍ដីមាសទាំងអស់ បានថ្លែងនូវក្តីគោរពដឹងគុណ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងឧកញ៉ា ពង់ ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ព្រមទាំងអាជ្ញាធររាជធានី ខណ្ឌ សង្កាត់ ដែលបានជ្រោមជ្រែង ពួកគាត់ឲ្យបានផ្លាស់ប្តូរជីវិតថ្មី រស់នៅលើផ្ទះថ្ម ដែលមិនធ្លាប់នឹងស្រមៃថា បានដូច្នេះឡើយ៕

វីដេអូនៃសកម្មភាពបងប្អូនប្រជាពលរដ្ឋសហគមន៍ដីមាសផ្លាស់ប្តូរមកនៅផ្ទះថ្មី៖